រដ្ឋប្រកាសបើកដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅកំពង់ឆ្នាំង ដើម្បីលើក​កម្ពស់​សុខភាព​សាធារណៈ និង​អនាម័យ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដែលជាផ្នែកមួយនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ កាលទី១០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា គម្រោងនេះ នឹងចូលរួមបម្រើប្រយោជន៍សាធារណៈដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបណ្តាខេត្តជុំវិញ រួមទាំងការជួយរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានអនាម័យល្អសម្រាប់បណ្តាខេត្តទាំងនោះ។

គួរបញ្ជាក់ថា អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ២៤៧ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ នៃក្រុង កំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អៀរ និងសង្កាត់ខ្សាម ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ១៥ហិកតា ប៉ុន្តែបច្ចុប្បន្ននេះដីប្រើប្រាស់សម្រាប់ការសាងសង់អស់ ៤,៥ហិកតា។

ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងលើនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១.២៩៣ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

ក្រសួងសាធារណការ និងធនាគារ AIIB ពិនិត្យវឌ្ឍនភាពការសិក្សាគម្រោងពង្រឹងការតភ្ជាប់ភាពធន់នឹងអាកាសធាតុ

ភាគីទាំងពីរពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ការវ […]

ក្រសួងរួមជាមួយដែគូអភិវឌ្ឍន៍បរទេស ជំរុញកំណត់អាទិភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងព័ស្តុភារកម្មនៅកម្ពុជា

កិច្ចពិភាក្សាផ្តោតលើការសិក្សាផែនការយុទ្ធសាស្ត្រដឹកជញ្ជូ […]

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ សមត្ថភាពចម្រោះ ៣៥០០ម៉ែត្រគូបក្នុង១ថ្ងៃ ជិតបញ្ចប់ជាស្ថាពរ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ ដែលមានសម […]