ក្រសួងរួមជាមួយដែគូអភិវឌ្ឍន៍បរទេស ជំរុញកំណត់អាទិភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងព័ស្តុភារកម្មនៅកម្ពុជា

កិច្ចពិភាក្សាផ្តោតលើការសិក្សាផែនការយុទ្ធសាស្ត្រដឹកជញ្ជូន និងការស្វែងរកលទ្ធភាពគាំទ្រការអភិវឌ្ឍគម្រោងអាទិភាព សំដៅពង្រឹងកាលានុវត្តភាពសេដ្ឋកិច្ចជាតិ

រាជធានីភ្នំពេញ៖ កម្ពុជាបន្តជំរុញការអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងប្រព័ន្ធព័ស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព តាមរយៈការកសាងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយដៃគូអន្តរជាតិ និងក្រុមហ៊ុនពិគ្រោះយោបល់ឈានមុខលើពិភពលោក។ នេះបើយោងតាមជំនួបពិភាក្សាការងារជាមួយក្រុមការងារស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុន ARUP ព្រមទាំងវិទ្យាស្ថាន TBI នៅទីស្តីការក្រសួង នាល្ងាចថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានព័ស្តុភារកម្មក្នុងជំនួបខាងលើ។ កម្មវិធីនេះមានការចូលរួមពីតំណាងជាន់ខ្ពស់អន្តរជាតិ រួមមាន លោក Andy Hodgson នាយកផ្នែកប្រឹក្សាយោបល់សកលនៃក្រុមហ៊ុន ARUP និងលោកស្រី Kathleen Kho នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថាន TBI ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

ជំនួបពិភាក្សាការងារនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅលើផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងព័ស្តុភារកម្មរបស់កម្ពុជា ដើម្បីកំណត់អាទិភាវូបនីយកម្មលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្របច្ចេកទេស ការវិនិយោគ និងការអភិវឌ្ឍគម្រោងអាទិភាពនានា ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាតិ និងតំបន់។ ការពិភាក្សាក៏បានគ្របដណ្តប់លើប្រធានបទពាក់ព័ន្ធផ្សេងទៀត សំដៅឆ្លើយតបទៅនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគត។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយស្ថានទូតអង់គ្លេស ក្រុមហ៊ុន ARUP និងវិទ្យាស្ថាន TBI គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញជំនាញបច្ចេកទេស និងបទពិសោធន៍កម្រិតអន្តរជាតិ មកជួយរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានភាពធន់ និងចីរភាព។ ការកំណត់អាទិភាពគម្រោងច្បាស់លាស់ នឹងជួយឱ្យកម្ពុជាអាចប្រើប្រាស់ធនធានអភិវឌ្ឍន៍ចំគោលដៅ បង្កើនប្រសិទ្ធភាពសេវាព័ស្តុភារកម្ម និងកាត់បន្ថយដើមទុនដឹកជញ្ជូនសម្រាប់វិនិយោគិន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]