ក្រុមហ៊ុនចំណីអាហារដ៏ល្បីនៅថៃ ប្រកាសលក់ស៊ុតគ្មានកាបូនដំបូងគេនៅក្នុងទីផ្សារអាស៊ី

ក្រុមហ៊ុន Charoen Pokphand Foods Plc (CP Foods) បានបង្ហាញការច្នៃប្រតិដ្ឋដែលមិនធ្លាប់មានពីមុន ដោយបានដាក់សម្ពោធដាក់លក់ពងមាន់កាបូនអព្យាក្រឹតមុនគេនៅអាស៊ី។ នវានុវត្តន៍ឈានមុខគេនេះ ទទួលបានការបញ្ជាក់ស្តង់ដារគុណភាពដោយអង្គការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសថៃ (TGO) និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន CP Foods ក្នុងការកាត់បន្ថយដានកាបូនរបស់ខ្លួន។

កិត្យានុភាពរបស់ក្រុមហ៊ុន CP Foods ត្រូវបានគេមើលឃើញតាមរយៈប្រភេទចម្រុះនៃការដាក់លក់ស៊ុតស្រស់ចំនួន ២៣ប្រភេទ ក្នុងនោះរាប់បញ្ចូលទាំងប្រភេទស៊ុតដែលបានមកពីកសិដ្ឋានចិញ្ចឹមបសុសត្វដែលគ្មានទ្រុង នេះបើយោងតាមសារព័ត៌មាន Thaiger កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣។

ការចិញ្ចឹមសត្វធ្វើអាជីវកម្មប្រភេទ Cage-Free Egg  ដោយគោរពជីវិតសត្វ (មិនបង្ខាំងសត្វក្នុងទ្រុងតែមួយកន្លែង) និងគោរពតាមក្រមសីលធម៌អាជីវកម្មនេះ បូករួមនឹងការអនុវត្តប្រកបដោយការគិតគូរពីបរិស្ថាន ធ្វើឱ្យក្រុមហ៊ុនទទួលបានស្លាកសញ្ញាកាត់បន្ថយកាបូនដ៏មានកិត្យានុភាព និងស្លាកកាត់បន្ថយការឡើងកំដៅផែនដីកាលពីឆ្នាំមុន។

ក្នុងចំណោមកិត្តិសព្ទទាំងនេះ ភាពលេចធ្លោមួយទៀតរបស់ក្រុមហ៊ុន គឺម៉ាកយីហោស៊ុតគ្មានទ្រុងឈ្មោះថា U Farm របស់ក្រុមហ៊ុន ដែលឥឡូវនេះកំពុងនាំមុខក្នុងការចាប់ផ្តើមគំនិតដំបូងគេនៃចលនាថ្មីដែលគេហៅថា “ស៊ុតគ្មានទ្រុង-គ្មានកាបូន” នៅក្នុងទីផ្សារអាស៊ី។

លោក Somkid Wannalukkhee ប្រធានផ្នែកស៊ុតរបស់ក្រុមហ៊ុន CP Foods បានបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុនក្នុងការផលិតអាហារដែលមានការបំភាយកាបូនទាប។ លោកបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ក្រុមហ៊ុន CP Foods ក្នុងវិស័យស៊ុត រួមទាំងការអភិវឌ្ឍឧបករណ៍បញ្ជូនពងមាន់ដោយស្វ័យប្រវត្តិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយអាហារតាមការណែនាំរបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។

“ក្រុមហ៊ុនក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនដោយការច្នៃប្រតិដ្ឋឡើងវិញនូវសំបកស៊ុត និងងាកទៅប្រើប្រាស់ប្រភពថាមពលប្រកបដោយនិរន្តរភាព ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្រព័ន្ធជីវឧស្ម័ននៅក្នុងកសិដ្ឋាន និងកន្លែងផលិតស៊ុតរបស់ក្រុមហ៊ុន។” ប្រសាសន៍របស់លោក Somkid ។​

ការបើកដំណើរការស៊ុនគ្មានកាបូននេះ នាំមកក្នុងយុគសម័យថ្មីនៃការប្រើប្រាស់ប្រកបដោយមនសិការ និងគូសបញ្ជាក់អំពីតួនាទីរបស់ក្រុមហ៊ុន CP Foods ក្នុងនាមជាស្ថាប័នគំរូនៅក្នុងការអនុវត្តសកម្មភាពអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងវិស័យឧស្សាហកម្មម្ហូបអាហារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]