ក្រុមហ៊ុនដ៏ធំ១មកពីកាតា ចង់វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា

AI Mansour Asia គឺជាក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសកាតា បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម ភស្តុភាកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់វិស័យទេសចរណ៍នៅកម្ពុជា។ គោលបំណងនៃការវិនិយោគទាំងនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យសក្តានុពលរវាងប្រទេសយើងទាំងពីរឱ្យកាន់តែប្រសើរ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូ នៃក្រុមហ៊ុន AI Mansour Asia កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Fahd AI Dosari បានបង្ហាញការចាប់អារម្មណ៍លើវិស័យកសិកម្ម កម្មន្តសាល ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ការអភិវឌ្ឍកោះ ទីកន្លែងកំសាន្ត និងព្រលានយន្តហោះផងដែរ។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោក បានមើលឃើញច្បាស់អំពីសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពរបស់កម្ពុជា ដូច្នេះហើយទើបក្រុមហ៊ុនចាប់ផ្តើមដាក់ទិសដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសកម្ពុជាបានក្លាយជាចំណុចចាប់ផ្តើមនៃទិសដៅវិនិយោគរបស់ក្រុមហ៊ុន AI Mansour Asia ដោយមាន លោក Jay Han ជានាយកប្រតិបត្តិប្រចាំនៅកម្ពុជាផងដែរ។

បន្ទាប់ពីជំនួបខាងលើ  លោក Fahd AI Dosari ក៏បានបន្តជួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត សំដៅពិនិត្យលទ្ធភាព និងឱកាសក្នុងការបណ្ដាក់ទុនវិនិយោគ លើវិស័យពាក់ព័ន្ធរួមមាន៖ កសិកម្ម, ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម។ នេះបើតាមជំនួបនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក្នុងដំណើរទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ ខណៈសម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពវិនិយោគលើការកែច្នែស្បៀង និងវត្ថុធាតុដើមកសិកម្មនៅកម្ពុជា។ សម្តេចតេជោ បានបន្តចង្អុលបង្ហាញអំពីកាលានុវត្តភាពសម្រាប់ការកែច្នៃស្រូវ ក្នុងខណៈដែលកម្ពុជា ជាប្រទេសមានអទិរេកស្រូវ ស្របពេលដែលកាតា គឺជាប្រទេសត្រូវការស្បៀង។ ហេតុនេះ សម្តេចថា តាមរយៈការរៀបចំប្រមូលទិញ ស្តុក និងបង្កើតម៉ាស៊ិនកិនស្រូវនេះ កម្ពុជា-កាតា អាចពង្រីកការផ្គត់ផ្គង់ស្បៀងទៅកាន់ប្រទេសនានានៅមជ្ឈឹមបូព៌ាដែលត្រូវការស្បៀង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]