ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ១ក្នុងលោក សម្រេចបោះទុន $៧,៨ ពាន់លាន សង់រោងចក្រទំនើបបំផុតនៅសិង្ហបុរី

ក្រុមហ៊ុន Vanguard International Semiconductor គឺជាសាខារបស់ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ១ក្នុងលោករបស់តៃវ៉ាន់ ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតបន្ទះឈីបអ៊ឺរ៉ុប NXP ក្រោមទុនវិនិយោគជាទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបបំផុតរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដើម្បីបំពេញការកើនឡើងនៃតម្រូវការបន្ទះឈីបក្នុងតំបន់ និងដោយសារតម្រូវការភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ។

ការបណ្តាក់ទុនដ៏សំខាន់នេះ បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃផលិតកម្មវិស័យបន្ទះឈីប (semiconductor) ក្នុងទិដ្ឋភាពទីផ្សារបច្ចេកវិទ្យាពិភពលោកបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia.nikkei កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។

រោងចក្រផលិតបន្ទះឈីបរួមទុនគ្នានេះ នឹងផ្តោតលើការផលិតបន្ទះសៀគ្វីអាណាឡូកសម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងថាមពល និង សម្រាប់ទីផ្សារផ្សេងៗ រួមទាំងទីផ្សារយានយន្ត ឧស្សាហកម្ម វិស័យអ្នកប្រើប្រាស់ និងឧបករណ៍ចល័ត។

ជាងនេះទៅទៀត ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Vanguard នឹងផ្តល់បច្ចេកវិជ្ជាផលិតកម្មចាំបាច់ និងបញ្ជូនអ្នកឯកទេសដើម្បីមកជួយគម្រោងសាងសង់ដ៏សំខាន់មួយនេះ។

គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃរោងចក្រដែលមានមុខងារផលិតត្រឹមផ្នែកសន្ទះស៊ីលីខឹន Wafer តែមួយមុខជាមុនសិននោះ គ្រោងនឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំនេះ ដោយកំពុងរង់ចាំលិខិតផ្នែកច្បាប់អនុញ្ញាត។ ផលិតផលសន្ទះស៊ីលីខឹនដំបូងគេពីរោងចក្រថ្មីនេះ គេរំពឹងថានឹងមានដាក់លក់ជូនដល់អតិថិជនចាប់ពីឆ្នាំ ២០២៧ តទៅ។

កាលពីពេលកន្លងទៅ លោក Leuh Fang ប្រធានក្រុមហ៊ុន Vanguard បានគូសបញ្ជាក់ពីការផ្តោតសំខាន់លើការពង្រីក និងការបំពេញតម្រូវការដែលកំពុងកើនឡើងក្នុងទីផ្សារដែលត្រូវការឧបករណ៍បន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងថាមពល និងបន្ទះឈីបសម្រាប់ការផ្គត់ផ្គង់ថាមពលយ៉ាងច្រើន។ ដោយមើលឃើញពីនិន្នាការនេះ ក្រុមហ៊ុន NXP ដែលជាអតិថិជនដ៏សំខាន់របស់ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប Vanguard និង TSMC ក៏បានវិនិយោគនៅក្នុងរោងចក្រផលិតបន្ទះឈីបអឺរ៉ុបដំបូងគេរបស់ TSMC នៅទីក្រុង Dresden របស់ប្រទេសអាល្លឺម៉ង់ផងដែរ  ដោយមានការចូលរួមជាមួយនឹងក្រុមហ៊ុន Bosch និង Infineon។

លោក Kurt Sievers ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន NXP បាននិយាយថា “ក្រុមហ៊ុន NXP បន្តចាត់វិធានការយ៉ាងសកម្មដើម្បីធានាថា ក្រុមហ៊ុននឹងមានមូលដ្ឋានផលិតកម្មដែលផ្តល់នូវតម្លៃប្រកួតប្រជែង ការគ្រប់គ្រងការផ្គត់ផ្គង់ និងភាពធន់នៃភូមិសាស្ត្រគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីគាំទ្រដល់គោលដៅកំណើនរយៈពេលវែងរបស់យើង”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]