ក្រុមហ៊ុនសឹង្ហបុរី និង CAIC រួមគ្នាវិនិយោគសេវាជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី

ក្រុមហ៊ុន​ Cambodia Airport Investment Co., Ltd. (CAIC) និង​​ ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុន​សឹង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការដើម្បីបណ្តាក់ទុនរួមគ្នាលើ line​​​ maintenance​ ដែលជាសេវាកម្មជួសជុលយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។

កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC និងលោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC នៅថ្ងៃទី ៣០ ខែឧសភា។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបំពេញបន្ថែមទៅលើបណ្តាញស្ថានីយ៍ Line​​​ Maintenance អន្តរជាតិ (LMI) ដែលមានស្រាប់របស់ SIAEC។ ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តការពីគ្រប់បណ្តាញ LMI​ របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះរំពឹងថានឹងក្លាយទៅជាស្ថានីយ៍ ថែទាំ​ និងជួសជុល​ (MRO) យន្តហោះប្រចាំថ្នាក់តំបន់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC មានប្រសាសន៍ថា៖ យើងមានភាពរីករាយជាខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុន SIAEC។ យើងមានជំនឿយ៉ាងមុតមាំថាជំនាញបចេ្ចកទេស និងការបំពេញការងារអនុលោមតាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែងនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឱកាសការងារសំខាន់ៗដល់ទីផ្សារពលកម្មយើងកាន់តែច្រើន។ យើងមានក្តីរំភើបឥតឧបមា ហើយជឿជាក់ថាកិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក។

លោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC មានប្រសាសន៍ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាការសហការជាមួយក្រុមហ៊ុន CAIC នឹងផ្តល់ការគាំទ្រដ៏ស៊ីជម្រៅ ផ្នែក Line​​​ Maintenance ជាមួយការជឿជាក់ខ្ពស់ និងសេវាកម្មវិស្វកម្មប្រកបដោយគុណភាពទៅដល់ប្រតិបត្តិការអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោក Ng Chin Hwee  លើកឡើងថា៖ “វាក៏បានជួយពង្រឹងតួនាទីរបស់ SIAEC ជាប្រតិបត្តិករផ្តល់សេវា Line​​​ Maintenance ឈានមុខគេជាមួយគុណភាព និងប្រសិទ្ធភាពសេវាកម្ម​ថែទាំ​ និងជួសជុលខ្ពស់ដល់អតិថិជននៅបរទេសទាំងអស់”។

អាកាសយានដ្ឋានអន្តរជាតិតេជោ (ដំណាក់កាលទី១) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលបានសាងសង់នៅភាគខាងត្បូងទីក្រុង ចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាមួយគម្រោងសាងសង់សរុប ១.៥ពាន់លានដុល្លារ ។

ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែកចេញជា ៣ ដំណាក់កាល ខណៈបច្ចុប្បន្នសម្រេចការសាងសង់សម្រេចបានប្រមាណ ៥០ភាគរយហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]