ក្រុមហ៊ុនអូស្រ្តាលី ចង់មកបង្កើតរោងចក្រ និងនាំពូជស្រូវ Japonica មកកម្ពុជា

SunRice Group គឺជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេនៅប្រទេសអូស្រ្តាលី បង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងបានណែនាំពូជស្រូវពិសេសគឺ Japonica ទៅកាន់ទីផ្សារកម្ពុជាផងដែរ។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាទីក្រុងស៊ីដនី​ ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងនាំយកពូជ ព្រមទាំងបច្ចេកវិទ្យាបង្កបង្កើនផលស្រូវ Japonica មកប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានាដែលកម្ពុជាមានស័ក្តិសមសម្រាប់ការជ្រើសរើសជាគោលដៅវិនិយោគក្នុងបរិការណ៍ពិភពលោកនាពេលបច្ចុប្បន្ន និងវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅក្នុងប្រទេសកម្ពុជាដែលកាន់តែផ្ដល់ភាពងាយស្រួលដល់ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ក្រុមហ៊ុន SunRice Group គឺជាក្រុមហ៊ុនកែច្នៃផលិតផលចំណីអាហារ និងអង្ករមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅលើពិភពលោក ដែលមានដើមកំណើតនៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ១៩៥០ ហើយបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ក្រុមហ៊ុន SunRice Group ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនអូស្ត្រាលីដំបូងគេ ដែលបាននាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលី និងនូវែលហ្សេឡង់ផងដែរ។

ការ​វិនិយោគ​ដែល​បាន​ស្នើ​ឡើង​នេះ​អាច​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត និង​ជំរុញ​ជំហរ​របស់​កម្ពុជា​ក្នុង​ទីផ្សារ​អង្ករ​ពិភពលោក។

នៅពេលដែលការពិភាក្សាបន្ត សហគមន៍កសិកម្មមានសុទិដ្ឋិនិយមអំពីទស្សនវិស័យនៃការកើនឡើងនៃការវិនិយោគ ការច្នៃប្រឌិត និងការរីកចម្រើននៅក្នុងវិស័យស្រូវអង្កររបស់កម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]