ក្រុមហ៊ុន វិរៈប៊ុនថាំ ប្រកាសអភិវឌ្ឍឆ្នេរកោះស្នេហ៍ ខេត្តកោះកុង ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយបំផុត!

អ្នកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ប្រកាសធ្វើការវិនិយោគអភិវឌ្ឍតំបន់ឆ្នេរកោះស្នេហ៍ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ខេត្ត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់សំណើសុំសិទ្ធិវិនិយោគទៅគណៈអភិបាលខេត្តពិនិត្យ និងផ្តល់យោបល់ ។

នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានផុសផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំពិនិត្យលើសំណើសុំវិនិយោគខាងលើ អ្នកឧកញ៉ា សួរ វិរៈ បានបង្ហាញពីគោលបំណងរបស់ខ្លួនដែលចង់ប្រែក្លាយតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង គួបផ្សំនឹងការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។

ជាការឆ្លើយតប អាជ្ញាធរខេត្តកោះកុង បានបង្ហាញនូវការគាំទ្រលើគម្រោងវិនិយោគនេះ ដោយហេតុថា ក្នុងក្រុងខេមរភូមិន្ទ មានឆ្នេរសមុទ្រតែមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំឱ្យបានល្អប្រសើរនោះដែរ។

នាឱកាសនោះដែរ លោកអភិបាលរង ក៏បានណែនាំឱ្យក្រុមហ៊ុនត្រូវអនុវត្តស្របនីតិវិធីច្បាប់ ដោយតម្រូវឱ្យរៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍អនុញ្ញាតលើការជួលទីតាំងដីពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនការមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍឱ្យបានច្បាស់​លាស់ផងដែរ។

ជាមួយនឹងគម្រោងវិនិយោគនេះ នឹងជួយក្រុងខេមរភូមិន្ទឱ្យមានកន្លែងកម្សាន្តថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន ហើយព្រមជាមួយគ្នានៅពេលដែលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនារួចរាល់ ខេត្តកោះកុង នឹងមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ពិសេសក្រុងខេមរភូមិន្ទនេះតែម្តង។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]