ក្រុមហ៊ុន MOMO FARM ត្រូវការដី ១ម៉ឺនហិកតា នៅមណ្ឌលគិរី ដើម្បីចិញ្ចឹមគោយកទឹកដោះ

ក្រុមហ៊ុនផលិតទឹកដោះគោ MOMO FARM ត្រូវការដីចំនួន ១ម៉ឺនហិកតានៅខេត្តមណ្ឌលគិរី ដើម្បីចិញ្ចឹមគោយកទឹកដោះ និងដំណើរការផលិតកម្មរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន MOMO FARM កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

ក្រុមហ៊ុនខាងលើ មានបំណងធ្វើការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក ខណៈក្រុមហ៊ុននេះ មានសមត្ថភាពផលិតទឹកដោះគោស្រស់ប្រមាណ ២ពាន់លីត្រ ក្នុងមួយថ្ងៃ​។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសន្យានឹងជួយសម្របសម្រួលជំរុញការពង្រីកផលិតកម្មគោយកទឹកដោះ។

ចំពោះបញ្ហាដីសម្រាប់ដំណើរការផលិតកម្ម ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមិនមានការផ្តល់ដីសម្បទានជូនក្រុមហ៊ុនឯកជនទៀតទេ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយពលរដ្ឋដែលមានដីសម្រាប់ធ្វើការដាំស្មៅសម្រាប់ជាចំណីសត្វ។

គួរបញ្ជាក់ថា បរិមាណគោយកទឹកដោះទូទាំងប្រទេសកម្ពុជា មានប្រមាណត្រឹម ១០០០ក្បាលប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]