ខេត្តក្រចេះទទួលបានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ ខណៈមានក្រុមហ៊ុនរ៉ែមាសតែ ១គត់

ខេត្តក្រចេះ មានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ក្រុមហ៊ុន ស្មើនឹង ៦៥ អាជ្ញាបណ្ណ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ក្នុងនោះ ឯកឧត្តមអភិបាល បានបញ្ជាក់ថា

  • ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែលោហៈ ៥ក្រុមហ៊ុន ស្មើនឹង ៦អាជ្ញាបណ្ណ
  • ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ស្មើនឹង ១អាជ្ញាបណ្ណ
  • ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្ដូងរ៉ែបើក និងការដ្ឋានវាយ ថ្មមាន ២៥ក្រុមហ៊ុន ស្មើនឹង ២៨អាជ្ញាបណ្ណ
  • ក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មក្រួស ខ្សាច់ ថ្មសំណង់ចំនួន ៨ក្រុមហ៊ុន ស្មើនឹង ៨អាជ្ញាបណ្ណ
  • អាជីវករ ធ្វើអាជីវកម្មជីកដីចល័តចំនួន ២២អាជីវករ ស្មើនឹង ២២អាជ្ញាបណ្ណ

ចំពោះក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១កន្លែង ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលវិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចការចម្រាញ់មាសសុទ្ធចាប់ពីខែតុលាឆ្នាំ២០២២ រហូតមកដល់ខែមករា ឆ្នាំ២០២៣ នេះ បានចំនួន ៦៧,៥៣គីឡូក្រាម។

គួរបញ្ជាក់ដែរថា រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជាទាំងអស់ ចម្រាញ់រ៉ែមាសបានសរុប ៥,៣ តោន គិតត្រឹមឆ្នាំ ២០២២ ដោយក្រុមហ៊ុនបានបង់ចំណូលសួយសារចូលថវិកាជាតិ មានជាង ៨លានដុល្លារ និងចំណូលពន្ធដារបានប្រមាណ ១,៥លានដុល្លារ ។ (អានបន្ថែម)

ក្រៅពីក្រុមហ៊ុនរុករករ៉ែ បច្ចុប្បន្ន នៅខេត្តក្រចេះ ក៏មានក្រុមហ៊ុនមកវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន លើផ្ទៃដី ១៩៨.៩៧០ ហិកតា ខណៈមានក្រុមហ៊ុនសហគ្រាសជាង១០ទៀត កំពុងនិងគ្រោងសាងសង់ក្នុងខេត្តក្រចេះនេះជាបន្តបន្ទាប់ផងដែរ​។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]