គម្រោងកន្ត្រកខ្សែកាបដំបូងបង្អស់អាចនឹងលេចរូបរាងនៅដើមឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ

គម្រោងកន្ត្រកខ្សែកាប (Cable Car) ដំបូងបង្អស់របស់ប្រទេសអូទ្រីស អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ នៅក្រុងរាម នៃខេត្តព្រះសីហនុ ខណៈការសិក្សាស្រាវជ្រាវអាចនឹងបិទបញ្ចប់ក្នុងឆ្នាំនេះ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍​ (Confluences)។ នេះបើតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន AMS នៅពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

គម្រោងនេះ​ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Canopy Sands​ Development។

មិនត្រឹមតែប៉ុណ្ណោះ កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands​ Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ហិកតា និងត្រូវបានគេឲ្យឈ្មោះ​ថា Bay Of Lights។

គួបញ្ជាក់ថា ក្រុមហ៊ុន CANOPY SANDS DEVELOPMENT បានចុះ​ហត្ថលេខាជាមួយក្រុមហ៊ុន​ Doppelmayr Gruppe ក្នុងការព្រមព្រៀង​នាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេដែលមិនធ្លាប់មានមកកាន់​ កម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

លោក Ke Bin Soreasmey អគ្គនាយកក្រុមហ៊ុន ខនភ្លូអ៊ិនស៍ បានឱ្យដឹងថា ក្រុមហ៊ុនខនភ្លូអិនស៍ និងក្រុមហ៊ុនកន្ត្រកខ្សែកាបអន្តរជាតិ Doppelmayr បាននិងកំពុងធ្វើការរួមគ្នាលើការសិក្សាស្រាវជ្រាវទៅលើលទ្ធភាពក្នុង​ការ​សាងសង់​គម្រោងកន្ត្រកខ្សែកាបទី១នេះ ដែលការសិក្សា នឹងត្រូវពិនិត្យមើលទៅលើចំនួនកន្ត្រកខ្សែកាប ដែល​នឹងត្រូវ​ដំឡើង ឱ្យស្របទៅតាមតម្រូវការ ក៏ដូចជាទុនរបស់ក្រុមហ៊ុនវិនិយោគផងដែរ។

លោករំពឹងថា ការស្រាវជ្រាវនឹងអាចបិទបញ្ចប់នៅត្រឹមចុងឆ្នាំនេះ ហើយអាចចាប់ផ្ដើមដំណើរការសាងសង់កន្ត្រកខ្សែកាបនៅដើមឆ្នាំ ២០២៤ តែម្ដង។

ក្រៅពីខេត្តព្រះសីហនុ ក្រុមហ៊ុនសញ្ជាតិអូទ្រីស Doppelmayr Group ក៏ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន បាននិងកំពុងពិនិត្យលទ្ធភាពនៃការតភ្ជាប់គម្រោង​ “កន្រ្តកខ្សែកាប” (Cable Car) ដែលខ្លួនគ្រោងវិនិយោគ ជាមួយគម្រោងដឹកជញ្ជូនសាធារណៈ ដែលកំពុងអនុវត្ត និងសិក្សា នៅក្នុងទីក្រុងភ្នំពេញផងដែរ។ (អានបន្ថែម)

ដោយឡែក គម្រោងអភិវឌ្ឍន៍ Bay of Lights តម្លៃជាង ១៦ ពាន់លានដុល្លារ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ក្រោយពីប្លង់មេនៃគម្រោងនេះ ត្រូវបានអនុម័តកាលពីអំឡុងឆ្នាំ២០២១។ (អានបន្ថែម)

គម្រោងអភិវឌ្ឍន៍ទីក្រុងរាមនេះ ត្រូវបានគេរំពឹងទុកថានឹងទាក់ទាញភ្ញៀវទេសចរចំនួន ៣លាននាក់នៅឆ្នាំ ២០៣០ បង្កើត​ការងារថ្មីចំនួន ៣៣០,០០០ នៅឆ្នាំ២០៤០ ព្រមទាំងផ្តល់លំនៅដ្ឋានថ្មីចំនួន ៤០,០០០ និងនាំមកនូវកំណើន​ប្រជាជនបន្ថែមដល់ទៅ ១៦០,០០០​នាក់នៅឆ្នាំ ២០៥០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]