គម្រោងកែលម្អប្រព័ន្ធប្រឡាយ-លូ ៣កន្លែង ត្រៀមសម្រាប់រដូវភ្លៀងខាងមុខ

គម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ-លូចំនួន ៣កន្លែង រួមមានគម្រោងសាងសង់ប្រព័ន្ធបង្ហូរទឹកតំបន់វត្តភ្នំ និងទួលគោក និងគម្រោងសាងសង់អាងស្តុកទឹកនៅតំបន់មាត់ទន្លេ កំពុងដំណើរការសាងសង់ ជាពិសេសត្រៀមពេលរដូវវស្សាចូលមកដល់។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញវីដេអូខ្លីមួយលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការស្ថានទូតជប៉ុននៅកម្ពុជា អំពីដំណើរការគម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ និងស្នើឲ្យមានការបន្តយោគយល់ពីអ្នកធ្វើដំណើរទូទៅ ចំពោះការបិទចរាចរណ៍នៅតំបន់ជុំវិញការដ្ឋាន កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។

លោកមានប្រសាសន៍ថា៖ «គម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ កំពុងដំណើរការនៅតំបន់វត្តភ្នំ និងទួលគោក ហើយនឹងបញ្ចប់ក្នុងឆ្នាំ២០២១។ ជាក់ស្ដែង ការដ្ឋានវត្តភ្នំ កំពុងជីកប្រព័ន្ធបង្ហូរទឹកជម្រៅ ៧ម៉ែត្រក្រោមដី ចំណែកនៅតំបន់មាត់ទន្លេវិញកំពុងសាងសង់អាងស្តុកទឹកចំណុះ ៦.៥០០ម៉ែត្រគូប។ នៅរដូវវស្សា ទឹកហូរតាមប្រព័ន្ធបង្ហូរទឹកនេះទៅក្នុងអាង បន្ទាប់មកហូរចូលក្នុងទន្លេ។»

លោកបានបន្តថា៖ «ក្នុងរយៈពេលដំណើរការសាងសង់ មានការបិទចរាចរណ៍ផ្លូវមួយចំនួន។ សូមលោក លោកស្រ្តី បន្តយោគយល់ និងគាំទ្រគម្រោងនេះ។»

គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាជំហានទី៤ នៃគម្រោងរួមដែលមានទឹកប្រាក់សរុបប្រមាណ ៣៦ លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

គម្រោងនេះរាប់បញ្ជូល ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។

បន្ថែមពីនេះទៀតកាលពីខែមីនាកន្លងទៅ ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ជប៉ុនបានផ្តល់ជំនួយ ៣១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោង៥ធំៗនៅកម្ពុជាដែលក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]