គម្រោងកែលម្អស្ទឹងសៀមរាប សម្រេចបាន ៤០% ខណៈស្ពាន៣ទៀត សង់បាន៥០%

គម្រោងកែលម្អដងស្ទឹងសៀមរាប ដំណាក់កាលទី២ សម្រេចបានប្រមាណ ៤០ភាគរយហើយ រំពឹងថានឹងអាចជួយការពារក្រុងសៀមរាប ពីការលិចលង់ដោយសារទឹកជំនន់បាន។ នេះបើតាមការផ្សាយឱ្យដឹងតាមរយៈវិទ្យុជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

លោក ចឹង កុងស៊ុន  អនុប្រធានគម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានឲ្យដឹងថា គម្រោងនេះ នឹងត្រូវធ្វើឡើងនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ឬស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានប្រវែងជិត ៥ពាន់ម៉ែត្រ។

លោកបានបន្តថា ក្រុមការងារកំពុងអនុវត្តគម្រោងធំៗដូចជា ការកែលម្អមាត់ស្ទឹង ការសង់ស្ពានថ្មថ្មីចំនួន ៣ទីតាំង ការស្ថាបនាផ្លូវបេតុងនៅម្ខាងស្ទឹង ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ និងការស្ថាបនាទំនប់បង្ហៀរទឹក។

ក្នុងនោះ ស្ពានដែលត្រូវសាងសង់មានចំនួន ០៣ ប្រព័ន្ធធារាសាស្ត្រចំនួន ០៧ ទំនប់បង្ហៀរទឹកមួយ និងការងារផ្សេងៗ ដើម្បីការពារច្រោះច្រាំងស្ទឹងសៀមរាប។

បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៤០ភាគរយហើយ ខណៈស្ពានចំនួន ៣ សាងសង់សម្រេចបាន ៥០ភាគរយដូចគ្នា ដែលស្ពានទីមួយប្រវែង ៣៦ម៉ែត្រ ទីពីរ ៤៤ម៉ែត្រ និងស្ពានទីបី ៣៤ម៉ែត្រ។

គួរបញ្ជាក់ថា គម្រោងស្តារស្ទឹងសៀមរាបដំណាក់កាលទី២ បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រោ​ម​​ជំនួយរបស់កូរ៉េ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ ដើម្បីកែលម្អបរិស្ថានតាមដងស្ទឹងសៀម​រាប​ ដោយអនុវត្តការងារធំៗចំនួន ០៤។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]