គម្រោងកំពង់ផែថ្មីនៅខេត្តកំពតបង្ហាញពីសង្គ្រាមពាណិជ្ជកម្មផ្លូវទឹករវាងចិននិងជប៉ុន

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

គម្រោងកំពង់ផែទឹកជ្រៅដ៏ធំសម្បើមនៅខេត្តកំពត ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការកាលពីថ្មីៗនេះ គឺជាការសបញ្ជាក់ពីការប្រកួតប្រជែងពាណិជ្ជកម្មផ្លូវទឹករវាងចិននិងជប៉ុន ក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មានបរទេស Nikkei Asian Review។

គម្រោងកំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន ទ្រី ភាព គ្រុប របស់ឯកឧត្តមឧកញ៉ាបណ្ឌិត ទ្រី ភាព ដែលបច្ចុប្បន្នគម្រោងកំពុងស្ថិតក្រោមការសិក្សាលទ្ធភាពដំណាក់កាលទី១។

ក្រុមហ៊ុនទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការលើគម្រោងនេះកាលពីថ្ងៃទី ២៤ ខែមេសា កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា។

គួរបញ្ជាក់ផងដែរថា កំពង់ផែទឹកជ្រៅនេះនឹងអនុញ្ញាតឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញពី ១ម៉ឺនតោន ដល់ ៣ម៉ឺនតោន អាចចូលចតផ្ទេរ និងផ្ទុកទំនិញបាន ដែលនឹងក្លាយជាកំពង់ផែដ៏ធំមួយ គូនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនទាំង ២ រំពឹងថា គម្រោងនេះនឹងផ្តល់ឱកាសការងារចំនួនប្រមាណជាង ៥០០កន្លែង នៅដំណាក់កាលចាប់ផ្តើមនេះ ដែលចំនួននេះអាចកើនដល់ប្រមាណ ១៥០០ កន្លែងក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់។

គម្រោងកំពង់ផែទឹកជ្រៅថ្មីមួយនេះ អាចត្រូវបានចាត់ទុកថាជាផែនការយុទ្ធសាស្ត្រមួយរបស់ប្រទេសចិនដើម្បីពង្រឹងនិងពង្រីកអំណាចពាណិជ្ជកម្មផ្លូវទឹករបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីយកឈ្នះទៅលើប្រទេសជប៉ុនដែលបច្ចុប្បន្នគឺជាអ្នកគាំទ្រនិងដើរតួរនាទីយ៉ាងសំខាន់ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មានបរទេស Nikkei Asian Review។

បច្ចុប្បន្នជប៉ុនតាមរយៈអង្គការ JICA មានភាគហ៊ុនចំនួន ១៣,៥ ភាគរយ ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោយពីចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជាកាលឆ្នាំ ២០១៧ ដែលនេះជាភាគហ៊ុនធំបំផុតលំដាប់ទី ២ បន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ដូច្នេះហើយទើបចិន មានគោលបំណងបង្កើតកំពង់ផែថ្មីមួយទៀតនៅខេត្តកំពត ដើម្បីជាការប្រកួតប្រជែងនឹងជប៉ុន។

គួរបញ្ជាក់ផងដែរ ក្រៅពីសង្រ្គាមពាណិជ្ជកម្មផ្លូវទឹកមួយនេះ ប្រទេសចិនកន្លងមកបានយកឈ្នះលើជប៉ុនរួចមកហើយ ដោយបានក្លាយខ្លួនជាប្រទេសម្ចាស់ជំនួយធំបំផុតសំរាប់ប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១០ ដោយមានទំហំជំនួយច្រើនជាងជំនួយរបស់ជប៉ុនដល់ទៅ ៣ ដង នេះបើយោងតាមរបាយការណ៍ដដែលខាងលើនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]