គម្រោងពង្រីកផ្លូវចោមចៅ-បែកគូសជា ៤ គន្លងចាប់ផ្ដើមការដ្ឋានសាងសង់ហើយ

កាលពីថ្ងៃទី ទី៣០ ខែកក្កដា ក្នុងដំណើរចុះពិនិត្យមើលការដ្ឋានជួសជុលនៅកំណាត់ផ្លូវជាតិលេខ៤១ លេខ០៣ និងលេខ៣៣ ឯកឧត្តមស៊ុន ចាន់ថុលបានប្រាប់អ្នកសារព័ត៌មានថាកំណាត់ផ្លូវជាតិលេខ០៣ពីភ្នំពេញទៅដល់ចំណុចបែកគូសត្រូវបានបើកការដ្ឋានសាងសង់ហើយ។

ការកែលម្អរនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ០៣ត្រូវបានបែងចែកជា ២ កំណាត់គឺកំណាត់ផ្លូវចោមចៅ-បែកគូស និង កំណាត់ផ្លូវបែកគូស-កំពត។ចំពោះ កំណាត់ផ្លូវចោមចៅ-បែកគូសនឹងត្រូវធ្វើការពង្រីកអោយទៅជាផ្លូវ ៤ គន្លង ដោយមានទទឹងសរុប ២៤,៥ ម៉ែត្រ ចំណែកកំណាត់ផ្លូវបែកគូស-កំពតហើយបន្តទៅដល់វាលរិញ នឹងត្រូវលើកកម្ពស់គុណភាពផ្លូវពីDBSTទៅជាងផ្លូវបេតុងកៅស៊ូACដែលនឹងមានទទឹង ១២ ម៉ែត្រដែលសាងសង់ដោយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd។

សូមបញ្ជាក់ផងថា ការកែលម្អរកំណាត់ផ្លូវជាតិលេខ០៣ នេះគឺធ្វើឡើងស្ថិតក្រោមប្រាក់កម្ចីសម្បទាន ២១៥ លានដុល្លារពីប្រទេសចិន។ ជាមួយគ្នានេះដែរ គម្រោងនេះក៏ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់២ របស់រាជរដ្ឋាភិបាល។(អានបន្ថែម)

ជាការពិតណាស់ ផ្លូវជាតិលេខ០៣គឺមានសារៈសំខាន់ណាស់សំរាប់តភ្ជាប់រាជធានីភ្នំពេញទៅកាន់ខេត្តកំពតដែលជាខេត្តសំខាន់ក្នុងការផ្គត់ផ្គង់អំបិល សម្រាប់ប្រទេសកម្ពុជាក៏ដូចជាថ្មសម្រាប់ធ្វើជាស៊ីម៉ង់ត៍ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]