គម្រោងសង់រោងចក្រទឹកស្អាតតម្លៃ ១១៥លានដុល្លារ នៅសៀមរាប សម្រេចបាន ៩៩% ហើយ

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាបតម្លៃ ១១៥លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ ខណៈរោងចក្រនេះ គ្រោងនឹងបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប នៅថ្ងៃទី២៧ មីនា ២០២៣។

លោក សៀក ប៉េងគៀង អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប បានឱ្យដឹងថា រោងចក្រផលិតទឹកស្អាតថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។

លោកបន្តថា ចំពោះសំណង់រោងចក្រនាពេលបច្ចុប្បន្នសាងសង់បាន ៩៩ភាគរយ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែឧសភា ២០២៣នេះ។

គួរបញ្ចាក់ទៀតថា រោងចក្រមួយនេះនឹងធ្វើការបូមទឹកពីបឹងទន្លេសាប ដើម្បីផលិតជាទឹកស្អាតសម្រាប់ប្រើប្រាស់ ដែលពេលនេះរដ្ឋាករទឹកបានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្ររួចរាល់ហើយ។

គួរម្លឹកទៀតថា រោងកច្រផលិតទឹកស្អាតថ្មីនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ នៅលើផ្ទៃដីចំនួន៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ១១៥លានដុល្លារ ក្រោមជំនួយឥណទានរបស់អង្គការ JACA ។

បច្ចុប្បន្ន ខេត្ដសៀមរាបមានរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែង ដែល២កន្លែងទៀត អាចផលិតទឹកបានជាង ២ម៉ឺន ៥ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ បើរាប់ទំាងរោងចក្រថ្មីនៅសង្កាត់ជ្រាវផង អាចចែកចាយនិងផលិតទឹកស្អាតបានជិត១០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ និងមានសម្ថភាពផលិតទឹកស្អាតឱ្យបានគ្រប់តាមតម្រូវការនៅក្រុងសៀមរាបរហូតដល់ឆ្នាំ២០៣០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]