គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបង សម្រេចការសាងសង់បាន ៨១ភាគរយ

គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានប្រមាណ ៨១ភាគរយហើយ ដោយ​គ្រោង​នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។

វឌ្ឍនភាពនៃការដ្ឋានសាងសង់ទំនប់ដូនទ្រីនេះ ត្រូវបានបង្ហាញឡើងក្នុងពេល ឯកឧត្តម ជួន ប៊ិតថុល​ អនុរដ្ឋ​លេខាធិការ​​ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកស្រី Minnie Chey នាយកធនាគារកូរ៉េ K- Eximbank ប្រចាំនៅកម្ពុជា បានដឹកនាំ​ក្រុមបេសកកម្ម ចុះពិនិត្យ​វឌ្ឍនាភាពការងារសាងសង់​​​គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី​ ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា។​

ឯកឧត្តម​អនុរដ្ឋលេខាធិការ បានឱ្យដឹងថា​ វឌ្ឍនភាពការងារ​​​​នៃ​គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី​នេះ សម្រេចបានការងារជា​រួម​​៖ ទី១)​កា​រងារ​ចាក់​បំពេញ​ទំនប់​មេសម្រេចបាន ៥៨% ទី២)​​សំណង់បង្ហៀរសម្រេចបាន ៩៥% ដែលតួសំណង់បេតុងបានបញ្ចប់ នៅសល់ការងារប្រពន្ធ័ដោះទឹកជុំវិញសំណង់ ទី៣)​​រូងទូនេលពង្វៀងទឹកត្រូវបានបញ្ចប់​​ និងទី៤)​ការងារ​សំណង់បេតុងនៃសំណង់គ្រប់គ្រងទឹកបានបញ្ចប់នៅសល់ការងារឧបករណ៍ធារាសាស្ត្រ ២០%។

ក្រសួងបញ្ចាក់ទៀតថា នៅពេលសាងសង់រួច ទំនប់​ដូនទ្រី ​​​​មានលទ្ធភាព​ផ្គត់​ផ្គង់​ទឹកស្រោចស្រព​ផលិតផលកសិកម្មបាន​ប្រមាណ ៣៣.០០០​ហិក​តា ​នៅរដូវវស្សា និងប្រមាណ​ ៤.៥០០ ហិកតា នៅរដូវប្រាំង ហើយរួមចំណែកផងដែរ​ក្នុងការផ្គត់ផ្គង់ទឹកស្អាត​ និង​កាត់បន្ថយទឹកជំនន់។

គួរបញ្ជាក់ថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាង​សង់កាល​ពីខែមិថុនា ឆ្នាំ២០១៨។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]