គម្រោង«One Central Tower»តម្លៃ២០០លានដុល្លារចាប់ផ្តើមដំណើរការសាងសង់នៅតំបន់បឹងស្នោ

ក្រុមហ៊ុនវិនិយោគអន្តរជាតិ B.I.C Group កាលពីថ្ងៃទី ០៦ ខែ មេសា បានចាប់ផ្តើមដំណើរការសាងសង់គម្រោងអភិវឌ្ឍន៍ដំបូងបង្អស់របស់ខ្លួន «One Central Tower» ដើម្បីប្រែក្លាយតំបន់ខាងកើតរាជធានីភ្នំពេញ ឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីលំដាប់អន្តរជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។

មានទីតាំងស្ថិតចំកណ្តាលនៃតំបន់បឹងស្នោ គម្រោង«One Central Tower» គឺជាគម្រោងអភិវឌ្ឍន៍ពហុដំណាក់កាល ក្រោមទុនវិនិយោគប្រមាណជា ២០០ លានដុល្លារអាមេរិក ដែលនឹងមានការប្រមូលផ្តុំទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបទាន់សម័យ ផ្សារទំនើបលំដាប់អន្តរជាតិ សណ្ឋាគារ រួមជាមួយការរស់នៅលក្ខណៈធម្មជាតិ និងការកម្សាន្តដ៏សម្បូរបែបលំដាប់ពិភពលោក នៅក្នុងទំហំផ្ទៃក្រឡាប្រមាណ ២៤,០០០ ម៉ែត្រការ៉េ។

គម្រោងនេះ នឹងមានការសាងសង់អគារចំនួន ៥ រួមមាន ខុនដូរប្រណីតកម្ពស់ ៣៨ ជាន់ និងអគារការិយាល័យកម្ពស់ ២២ ជាន់ ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ ចំណែកឯ ដំណាក់កាលផ្សេងទៀតនឹងត្រូវបញ្ចប់ជាបន្តបន្ទាប់។

គោលគំនិតនៃគម្រោងនេះ គឺបង្កើតមជ្ឈមណ្ឌលបើកចំហនៅចំកណ្តាល ដែលមានទេសភាពរុក្ខជាតិបៃតងដ៏ស្រស់ស្អាត និងទឹកទន្លេដ៏ស្រស់ត្រកាល ហុំព័ទ្ធជុំវិញអគារលំនៅឋានដែលមានរាងកោងដ៏ស្រស់ស្អាតតាមដងទន្លេមេគង្គ។

ថ្លែងក្នុងពិធីបើកសម្ពោធការសាងសង់ លោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ B.I.C Group បានមានប្រសាសន៍ថា៖ «យើង [ក្រុមហ៊ុន] ចង់ជួយប្រែក្លាយទីក្រុងភ្នំពេញ ជាមួយតំបន់អភិវឌ្ឍន៍លំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ រួមជាមួយលំនៅឋានប្រណីតៗ»។

លោកបានបន្តទៀតថា៖ «យើងកំពុងស្ថិតនៅចំណុចចាប់ផ្តើមនៃផែនការរយៈពេលវែងរបស់យើង ដើម្បីពង្រីកក្រុមហ៊ុន B.I.C Group ឲ្យកាន់តែរីកចម្រើននៅក្នុងជំហានថ្មី ក៏ដូចជារួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា សេវាកម្ម និងកំណើនការងារ»។

គួររម្លឹកថា ក្រុមហ៊ុន B.I.C Group គឺជាក្រុមហ៊ុនវិនិយោគមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលក្តោបក្តាប់ទៅលើវិស័យធនាគារពាណិជ្ជ ពាណិជ្ជកម្ម ការធានារ៉ាប់រង សេវាកម្មសន្តិសុខ និងការអភិវឌ្ឍន៍អចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]