ចង់បានផ្ទះអាចប្រកបអាជីវកម្មផង រស់នៅដោយផាសុកភាពផង ហើយលក់វិញដឹងតែចំណេញ សូមមើលនៅទីនេះ

បើសិនជាអ្នកកំពុងស្វែងរកផ្ទះអាជីវកម្ម ហើយអាចរស់នៅជាមួយនឹងបរិយាកាសបៃតងស្អាតកណ្ដាលទីក្រុងភ្នំពេញទៀតនោះ សូមមកមើលផ្ទះអាជីវកម្មនៅគម្រោងទាំង ៤  ក្នុងតំបន់ ៦០ ម៉ែត្រ របស់បុរី ប៉េង ហួត ដែលមានតម្លៃល្អ និងមានការអភិវឌ្ឍលឿនមិនគួរឱ្យជឿ។

យើងបានដឹងហើយថាមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ម៉ែត្រ នេះ ជាខ្សែផ្លូវដ៏សំខាន់មួយក្នុងការតភ្ជាប់ព្រលានយន្តអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ ដែលមានចរាចរណ៍មមារញឹកយ៉ាងខ្លាំង ចាប់តាំងពីបើកដំណើរការព្រលានយន្តហោះថ្មីនេះមក។ ក្នុងពេលបច្ចុប្បន្ននេះ នៅតាមបណ្ដាយផ្លូវ ៦០ម៉ែត្រ ចាប់ផ្ដើមមានជីវកម្មជាច្រើនកំពុងតែចាប់ផ្ដើមរីកយ៉ាងលឿន ធ្វើឱ្យតំបន់នោះក្លាយជាតំបន់ពាណិជ្ជកម្មថ្មីមួយទៀតដ៏ធំរបស់រាជធានីភ្នំពេញ ដោយពុំអាចប្រកែកបាន។

ក្នុងចំណោមអាជីវកម្មថ្មីៗ ដែលកំពុងប្រជែងគ្នាបើកដំណើរការនោះ ក៏មានក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺ បុរី ប៉េង ហួត បានធ្វើការបោះទុនវិនិយោគក្នុងតំបន់នោះ រហូតដល់ទៅ ៤ គម្រោងធំៗ ដូចជា៖ គម្រោង ដឹស្ដា ដាយមិន គម្រោង ភូមិមរកត គម្រោង ដឹស្ដា ណែតធឺរ៉ល និង គម្រោង ដឹស្ដា មេរាហ្កាដិន។

ក្នុងគម្រោងទាំង ៤ នេះមានអតិថិជនចាប់អារម្មណ៍ និងទិញផ្ទះអាជីវកម្មច្រើនជាងគេ ដែលធ្វើឱ្យក្រុមហ៊ុនបានពង្រីកបន្ថែមនូវប្រភេទផ្ទះអាជីវកម្មនេះជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការអតិថិជន។ នេះមកពីអតិថិជនមានជំនឿចិត្តទៅលើទីផ្សារអចលនទ្រព្យក្នុងតំបន់នេះ នឹងមានការកើនឡើងជាលំដាប់ និងឆាប់រហ័សមិនគួរឱ្យជឿ។

សូមកុំឱ្យកាសដ៏ល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែមតាមលេខទូរសព្ទ ០១៦/០១៦ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ទាំង ៤ ដែលនៅជិត លោកអ្នកបំផុត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]