ចង់បើកអាជីវកម្មជាមួយវីឡាម៉ូតថ្មី របស់បុរី ប៉េង ហួត គួរមកដឹងចំណុចពិសេសទាំងនេះ
បុរី ប៉េង ហួត បានចេញម៉ូតផ្ទះអាជីវកម្មជំនាន់ថ្មីមួយដែលមានឈ្មោះថា វីឡា រ៉ូហ្សាណា ម៉ូដឺន និង វីឡា រ៉ូហ្សាណា ម៉ូដឺន អេ ដែលជាវីឡាទោលសម្រាប់បើកអាជីវកម្មដែលពុំធ្លាប់មានពីមុនមក។ ប្រភេទផ្ទះថ្មីនេះមានចំណុចពិសេសៗ ជាច្រើនដែលអាចទាក់ចិត្ត និងចំណាប់អារម្មណ៍របស់អតិថិជនឱ្យមកសាកសួរព័ត៌មានក្នុងកម្មវិធីបើកលក់របស់ម៉ូតផ្ទះថ្មីនេះកន្លងមកយ៉ាងច្រើនកុះករ។
តើមានអ្វីពិសេសខ្លះចំពោះវីឡាម៉ូតថ្មីនេះ? ដូចច្នេះសូមមកដឹងចំណុចពិសេសៗរបស់វីឡាអាជីវកម្មមួយនេះដូចខាងក្រោម៖
- វីឡានេះ មានតែនៅក្នុងគម្រោងចំនួន ២ ប៉ុណ្ណោះ របស់បុរី ប៉េង ហួត គឺគម្រោង ដឹស្ដា ផ្លាទីនីម អេកូ សាន់រ៉ាយ ជាគម្រោងមានផ្ទះអាជីវកម្ម (ហ្សបហោស៍) សុទ្ធ ដែលជាប្លុកនៃអាជីវកម្មដ៏ធំមួយនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (បឹងស្នោ) របស់បុរីប៉េង ហួត។ ទីតាំងមួយទៀតគឺនៅក្នុង គម្រោង ភូមិមរកត ដែលជាគម្រោងថ្មីក្នុងឆ្នាំ ២០២៥ របស់បុរី ប៉េង ហួត ស្ថិតនៅក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ដែលជាតំបន់មានសន្ទុះការអភិវឌ្ឍខ្លាំង និងជាតំបន់សេដ្ឋកិច្ចដ៏ធំថ្មីមួយក្នុងរាជធានីភ្នំពេញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
- វីឡា រ៉ូហ្សាណា ម៉ូដឺន ទាំងអស់បានសាងសង់នៅលើផ្លូវធំនៃគម្រោង ដែលមានចរន្តចរាចរណ៍មមារញឹក ងាយស្រួលចេញចូល និងអាចបង្ហាញឈ្មោះអាជីវកម្មរបស់អ្នកដល់អ្នកធ្វើដំណើរឆ្លងកាត់ជាច្រើន។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ នៅពេលស្ពានព្រែកប្រា ចាក់អង្រែក្រោម បានសាងសង់រួចនោះ នឹងនាំយកចរាចរណ៍ពីផ្លូវ៦០ ម៉ែត្រចូលមកកាន់គម្រោង ដឹស្ដា ផ្លាទីនីម អេកូ សាន់រ៉ាយ កាត់តាមមុខវីឡា រ៉ូហ្សាណា ម៉ូដឺន នេះតែម្ដង។
- មានទំហំធំទូលាយជាងវីឡាសម្រាប់រស់នៅផ្សេងទៀត បើធៀបទៅនឹងវីឡាប្រហាក់ប្រហែលគ្នានោះ ដែលមានទំហំផ្ទះ ៧,៥ម៉ែត្រ x ១៤,៤ម៉ែត្រ សម្រាប់ វីឡា រ៉ូហ្សាណា ម៉ូដឺន និង ៧,៥ម៉ែត្រ x ១៦,២ម៉ែត្រ សម្រាប់ វីឡា រ៉ូហ្សាណា ម៉ូដឺន អេ ហើយទំហំដីនៃវីឡាទាំងពីរនេះ មានរហូតដល់ ១៦ម៉ែត្រ x ២៩ម៉ែត្រ។
- ចំនួនមានកំណត់ ដោយសារតែវីឡាអាជីវកម្មមួយនេះត្រូវការជ្រើសរើសយកទីតាំង ដែលល្អបំផុតក្នុងការសាងសង់ ដូចនេះធ្វើឱ្យចំនួនវីឡាមួយនេះមិនអាចពង្រីកបានច្រើននោះទេ។
- ការរចនានូវម៉ូតវីឡាមួយនេះដោយផ្អែកតាមលំនាំស្ថាបត្យកម្មខ្មែរថ្មី ប្រកដដោយភាពច្នៃប្រឌិត ដែលស័ក្តិសមសម្រាប់អាជីវកម្មដែលផ្ដោតលើប្រណិតភាព និងអាចបត់បែនបានទៅតាមគ្រប់ប្រភេទអាជីវកម្ម ដោយសារតែការរចនាម៉ូតឡើងឱ្យមានភាពងាយស្រួលក្នុងការបត់បែនការដេគ័រ ឬការរៀបចំទៅតាមប្រភេទនៃអាជីវកម្មនោះ។
ក្រៅពីចំណុចពិសេសៗ ខាងលើនេះ ក៏នៅមានចំណុចពិសេសទៅតាមគម្រោង និងតាមផ្ទះនីមួយៗបន្ថែមទៀត ។ ដូចនេះដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬ អញ្ជើញទៅកាន់ការិយាល័យលក់ផ្ទះទាំង ៤ទីតាំងដែលស្ថិតនៅជិតលោកអ្នកបំផុត។






- Video Advertisement -