ចិនជួយកម្ពុជាសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ប្រទេសចិន នឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈការបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ សំដៅឈានទៅលើកកម្ពស់សុខភាពសាធារណៈ កាន់តែប្រសើរ។ នេះបើតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបញ្ជាក់ថា លោកមានក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងចំពោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសចិន។

ឯកឧត្តមបញ្ជាក់ថា ភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។

តាមរយៈគម្រោងនេះ ឯកឧត្តម Wang Wenbin ជឿជាក់ថា ក្រោយបានបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ រួមជាមួយនឹងអគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកែលម្អបរិយាកាសវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]