ចិនត្រូវការដី ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ ៤០០លានដុល្លារលើវិស័យកសិកម្មនៅខេត្តកំពង់ធំ

អ្នកវិនិយោគចិន ត្រូវការដីកសិកម្មចំនួន ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ៤០០លានដុល្លារ លើវិស័យកសិកម្មដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញឱ្យទៅសិក្សាស្ថានភាពកសិកម្មនៅខេត្តកំពង់ធំ។ នេះបើតាមជំនួបរវាងប្រតិភូវិនិយោគចិន និងអភិបាល​ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ប្រតិភូវិនិយោគចិននេះ ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគចិននេះ គឺជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល ក្នុងការអភិវឌ្ឍន៍​វិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីរ ព្រមទាំងបានជម្រុញឱ្យក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។

ឯកឧត្តមបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិននេះ ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិកតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លារ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប ហើយក្រៅផលិតផលកសិកម្ម ក្រុមហ៊ុនចិននឹងជួយរកទីផ្សារ និងទទួលទិញផលិតផល របស់កសិករទៅតាមតម្លៃទីផ្សារ។

បន្ថែមពីនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្វាគមន៍ប្រតិភូវិនិយោគចិន ជាមួយនឹងគោលបំណងទស្សនកិច្ច ក៏ដូចជាគោលបំណងនៃការវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ។

ជាមួយនឹងគម្រោងនេះ ឯកឧត្តមអភិបាល បានឱ្យដឹងថា គម្រោងនេះ នឹងនាំមកនូវលំហូរហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមជាមួយនិងបច្ចេ​ក​វិទ្យាទំនើបថ្មីសម្រាប់វិស័យកសិកម្មក្នុងខេត្តកំពង់ធំក៏ដូចជាខេត្តដទៃទៀត ជាពិសេសបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]