ចិនផ្តល់មូលនិធិពិសេសប្រមាណ ២,៥លានដុល្លារ សម្រាប់អនុវត្តគម្រោង ១១នៅកម្ពុជា

សាធារណរដ្ឋប្រជាមានិតចិន បានសន្យាផ្តល់មូលនិធិពិសេសចំនួន ២,៥ លានដុល្លារ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងសំខាន់ៗចំនួន ១១ នៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម Wang Wenbin មានប្រសាសន៍ថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសចិនបានគាំទ្រគម្រោងរបស់កម្ពុជា​ ជាបន្តបន្ទាប់​ដែលគ្របដណ្តប់លើការកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន ការអប់រំ ការការពារ និងគ្រប់គ្រងជំងឺត្រូពិច និងការជួសជុលលំនៅដ្ឋាន សម្រាប់ជនរងគ្រោះ ដោយគ្រោះមហន្តរាយ ជាដើម។ គម្រោងទាំងនេះបានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជន រាប់សែននាក់ នៅក្នុងខេត្ត ចំនួន១០ នៅកម្ពុជា ដោយទទួលបានលទ្ធផលជាក់ស្តែង។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានគម្រោង ចំនួន ១១បន្ថែមទៀត ដែលមានតម្លៃ ២.៥លានដុល្លារ។

ឯកឧត្តមបន្តថា គម្រោងទាំងនេះ ផ្តោតសំខាន់ លើការអប់រំ, ការបណ្តុះបណ្តាបច្ចេកទេស និងវិជ្ជាជីវៈ, ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌, ការពង្រឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការលើកកម្ពស់សមត្ថភាពស្ត្រី ការអភិវឌ្ឍតំបន់ទេសចរណ៍, ការអភិវឌ្ឍកសិកម្ម និងការលើកកម្ពស់ ការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចាត់ទុកមូលនិធិពិសេសនេះ គឺជាកម្លាំងចលករដ៏សំខាន់ ដែលបានធ្វើឲ្យសមារណកម្ម ក្នុងតំបន់កាន់តែស៊ីជម្រៅ បន្ថែមទៀត និងរួមវិភាគទានក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព វិបុលភាព សម្រា​ប់ប្រទេសជាសមាជិកទាំងអស់។

នៅពេលដែលកម្ពុជាបន្តធ្វើជាដៃគូជាមួយប្រទេសចិន ផលវិជ្ជមាននៃគម្រោងទាំងនេះនឹងជួយរួមចំណែកដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងការលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់កំណើន និងស្ថិរភាពក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]