ចិនព្រមផ្តល់កម្ចី​សង់ស្ពានថ្មី១ខ្សែភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រាហើយ

កម្ពុជា និងចិន បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៤ផ្សេងទៀត ក្នុងនោះក៏មានឯកសារស្ដីពីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨។

ក្រៅពីនេះ សម្ដេចក៏បានទទួលជួបប្រធានក្រុមហ៊ុនចិនធំៗកម្រិតអន្តរជាតិ ដោយបានជួបជាមួយសហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន និងចូលរួមក្នុងពិធីបើកពិព័ណ៌អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។

គួរបញ្ជាក់ថា ចំពោះគម្រោងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) រដ្ឋគ្រោងនឹងសាងសង់ស្ពានដែក១ខ្សែ ដើម្បីតភ្ជាប់រវាងចាក់អង្រែក្រោម និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយរុះរើស្ពានដែក១ខ្សែ ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាស​ន្នសិន។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]