ឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជាប្រមូលមូលធនបានជាង ៥៤លានដុល្លារ កើន ១៣៣%

ក្នុងឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា (ផមក) ប្រមូលមូលធនសរុបបានជាង ២២២ពាន់លានរៀល ស្មើនឹងជាង ៥៤លា​ន​ដុល្លារអាមេរិក កើនឡើង ១៣៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ CSX កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

មូលធនទាំងនេះ ភាគច្រើនលើសលុបបានមកពីការបោះផ្សាយមូលបត្របំណុល ក្នុងនោះសញ្ញាបណ្ណសាជីវកម្មស្មើនឹង ៦៣% និងមូលបត្ររដ្ឋស្មើនឹង ៣២%​ នៃមូលធនសរុប។

ក្នុងឆ្នាំ២០២២ នេះផងដែរ ផ្សារមូលបត្រកម្ពុជាបានសម្រេចចុះបញ្ជីមូលបត្រសរុបចំនួន ៧ ដែលកើនឡើង ២,៥ដង ធៀបនឹងឆ្នាំ២០២១ រួមមាន៖

  • មូលបត្រកម្មសិទ្ធិចុះបញ្ជីក្នុងទីផ្សារកំណើនចំនួន០១ គឺក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ដែលមាននិមិត្តសញ្ញា “CSX:SL”
  • មូលបត្របំណុលសាជីវកម្មចំនួន០៣ ពីក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែល (អានបន្ថែម)
  • និងមូលបត្របំណុលរដ្ឋចំនួន០៣ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាការចុះបញ្ជីព័ត៌មានមូលបត្របំណុល​​រដ្ឋដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ ចំនួនគណនីជួញដូរបើកថ្មីនៅក្នុងឆ្នាំ២០២២ បានកើនឡើងជាង ៥ពាន់គណនី ស្មើនឹង ៣១%ធៀបនឹងឆ្នាំមុន។

ចំណែក សន្ទស្សន៍ ផមក នៅចុងឆ្នាំ២០២២ ក៍មានការងើបឡើងបន្តិចបន្តួចផងដែរ ពោលគឺប្រមាណជា ២% បើប្រៀបទៅនឹងឆ្នាំ ២០២១ ខណៈដែលមូលធននីយកម្មទីផ្សារសរុបបានកើនឡើងពី ៧,២ ទ្រីលានរៀល ដល់ ៧,៥ ទ្រីលានរៀល​។

ទន្ទឹមនឹងនេះ ផ្សារមូលបត្រកម្ពុជា ក៏បានកំណត់គោលដៅរបស់ខ្លួនក្នុងឆ្នាំ២០២៣ ដោយបន្តបង្កើនតម្លៃជួញដូរប្រចាំថ្ងៃឱ្យបានទ្វេដងដល់ ១លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំងបង្កើនចំនួនក្រុមហ៊ុន ឬមូលបត្រចុះបញ្ជីថ្មីទ្វេមួយជាពីរ ឱ្យបានចំនួន១៤ និងបង្កើនចំនួនគណនីជួញដូរបើកថ្មីទ្វេមួយជាបី ដល់ ១៥ ០០០ គណនីក្នុងមួយឆ្នាំ។

យ៉ាងណាមិញ ចំពោះក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជាត្រូវបំពេញលក្ខខណ្ឌចំាបាច់មួយចំនួនជាមុនសិន ដែលផ្តោតជាសំខាន់ទៅលើភាគទុនរបស់ភាគហ៊ុននិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]