ឆ្នាំ២០២២ អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងមានចំនួន ១២៨គម្រោង

ក្នុងឆ្នាំ២០២២ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មានចំនួន ១២៨គម្រោង ស្មើនឹង ១៤២អគារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ៨៦គម្រោង ស្មើនឹង ៩៣អគារ ខេត្តព្រះសីហនុចំនួន ១៤គម្រោង ស្មើនឹង១ ៦អគារ និងខេត្តបន្ទាយមានជ័យចំនួន ១៣គម្រោង ស្មើនឹង ១៥អគារ។

បើគិតពី ៥ជាន់ទៅ ៩ជាន់ មានចំនួន ៩៩អគារ _ពី១០ជាន់ទៅ ១៩ជាន់ មានចំនួន ២៤អគារ _ពី២០ទៅ២៩ជាន់ មានចំនួន ១៣អគារ _និងពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន ៦អគារ។

មួយវិញទៀត គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២៥៣៤អគារ (នៅរាជធានីភ្នំពេញមានចំនួន ១៦៧៥អគារ ខេត្តព្រះសីហនុ ចំនួន ៦៨៥អគារ នៅខេត្តបន្ទាយមានជ័យមានចំនួន ១៣១អគារ និងផ្សេង​ៗទៀតមានចំនួន ៤៣អគារ។

ក្នុងនោះអគារខ្ពស់ៗ _ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ១៤២៣អគារ _អគារចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន ៦៩៩អគារ _អគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន ២៣៣អគារ _អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន ១២៩អគារ _និងអគារចាប់ពី៤០ជាន់ឡើង មានចំនួន ៥០អគារ។

គួរបញ្ជាក់ថា បើគិតត្រឹមឆ្នាំ២០២២ កម្ពុជាមានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន៣.៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]