ឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញចុះបញ្ជីដីជាប្រព័ន្ធបានជាង ៣ម៉ឺនក្បាលដី

ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ ចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធបានចំនួន ៣២១២៣ក្បាលដី និងចែកប័ណ្ណ​កម្មសិទ្ធិបាន ១៦៥១១ប័ណ្ណ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។

បន្ថែមពីនេះ អាជ្ញាធរបានចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំបានចំនួន ១៦៧ប័ណ្ណ ការចុះបញ្ជីសហកម្មសិទ្ធិចុះបញ្ជីផ្ទេរសិទ្ធិបានចំនួន ១៣០៥ប័ណ្ណ ការចុះបញ្ជីប្រាតិភោគចំនួន ៦១២ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រាប្រមាណ ៣៣.១០៨.៦៦៣.៨០០រៀល ស្មើនឹងជាង ៨,១លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ ការចុះបញ្ជីដីបន្ដ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណភោគៈ) បានចំនួន ៦០០៦ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណភោគៈ) បានចំនួន ៥៦៨៣ប័ណ្ណ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណប្រព័ន្ធ) បានចំនួន ២១៧៨២ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណប្រព័ន្ធ) បានចំនួន ១៨៥០៩ប័ណ្ណ ការចុះបញ្ជីជួលរយៈពេលវែង បានចំនួន ០៤ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រា ៣៩៨.១៥២.៩០៨.៨៥៦រៀល ស្មើនឹងជាង ៩,៤លានដុល្លារអាមេរិក។

ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋបានចំនួន ២៩ទីតាំង លើដីជាង ៨២ហិកតា បានផ្តល់លើកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រមាណ ១៣៨៧៩ក្បាលដីផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]