ឆ្នាំ២០២៥៖ ​មានកុងតឺន័រ​ឆ្លងកាត់កំពង់ផែ​ស្វយ័តភ្នំពេញប្រមាណ៦០ម៉ឺន TEUs ​ ​កើន​ឡើង​ ២៥%​ 

កំពង់ផែស្វយ័តភ្នំពេញបានក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្រ្តបណ្តុំផ្លូវទឹក ដែលបានទទួល​លើស​ពី​ ៦០ម៉ឺន​កុងតឺន័រ​ក្នុង​ឆ្នាំ ២០២៥ ខណៈ​សេដ្ឋកិច្ច​នាំចេញ​របស់​កម្ពុជា​កើនឡើង​តាមរយៈ​ការដឹកជញ្ជូន​ទំនើបៗ និង​ផ្លូវ​ពាណិជ្ជកម្ម​ដែល​បាន​ពង្រីក

នៅក្នុង​ឆ្នាំ​២០២៥ កន្លងទៅនេះ ប្រតិបត្តិការ​អាជីវកម្ម​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ(PPAP)  បាន​បង្ហាញ​សញ្ញាវិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​មាន​កុងតឺន័រ​ឆ្លងកាត់ប្រមាណ​ជាង ៦០​ម៉ឺនធីអ៊ីយូ​(TEU)​ កើន​ឡើង​ជិត ២៥% បើ​ធៀប​នឹង​ឆ្នាំ២០២៤។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់ផែស្វយ័តភ្នំពេញ ដែលផ្សព្វផ្សាយ​កាល​ថ្ងៃ​​ទី​១៥ ខែ​មករា នេះ​បង្ហាញថា ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០២៥ ប្រតិបត្តិការ​អាជីវកម្ម​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​​បានបន្ត​សញ្ញា​វិជ្ជមាន​​ដោយ​មាន​បរិមាណ​កុងតឺន័រ ឆ្លងកាត់ចំនួន ៦០០.០២៣ TEU កើន​ឡើង​ ២៤,៩៥% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន​ ៤៨០.២០០TEU។ សម្រាប់​នាវា​ដឹក​ទំនិញឆ្លង​កាត់គឺ​មាន​ ៣.៧៤៦គ្រឿង កើនឡើង​ ១,៣៥%។ ជាមួយ​គ្នា​នេះ​បរិមាណ​ទំនិញ-​ប្រេងឥន្ទនៈ ឆ្លងកាត់ គឺ ៥.៦០៦ ៤៩៥ តោន កើន​ឡើង​ ១៥,៥៩%។

ដោយឡែក​សម្រាប់​នាវាដឹក​អ្នក​ដំណើរ គឺ​មាន​ចំនួន ៤១៣ ​គ្រឿង កើន​ឡើង ៥,៩​% និង​អ្នក​ដំណើរ​ឆ្លង​កាត់​ចំនួន ៣៩.៨០៤ នាក់ ​កើន​ឡើង ១០,១១%។

សូមរឭកផងដែរថា រយៈពេល១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប $៤១.៥៨៨.១៧២ដុល្លារ កើនជាង ២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន $៣៤.៥៥៨.៥១១ដុល្លារ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]