ជប៉ុនគ្រោងវិនិយោគ ៦៥០លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន Minebea Cambodia បានសម្រេចពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួន ដោយគ្រោងវិនិយោគថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតានៅក្នុងខេត្តពោធិ៍សាត់ បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

​ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុន បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រទី២ របស់ខ្លួននៅខេត្តពោធិ៍សាត់ ដោយរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយផងដែរ ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា។

ឯកឧត្តម បានបន្ថែមថា គម្រោងនេះ នឹងចាប់ផ្តើមរហូតដល់ឆ្នាំ២០៣០ ដែលអាចបង្កើតការងារបាន ៨ពាន់កន្លែងជូនប្រជាពលរដ្ឋ ហើយការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកគម្រោងវិនិយោគនៅខេត្តពោធិ៍សាត់នេះ គឺដោយ​សារជាទីតាំង​នៅជិតប្រទេសថៃ ងាយស្រួលក្នុងការចេញចូលតាមផ្លូវជាតិ៥ ដែលបានពង្រីកពី ២ ទៅ ៤គន្លង។ មួយវិញទៀត បញ្ហាច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ក៏កំពុងតែដោះស្រាយជាមួយភាគីថៃជាបណ្តើរៗ ខណៈការសាងសង់ខាងភាគីកម្ពុជាបានបញ្ចប់ ១០០% ហើយ។ (អានបន្ថែម)

ឯកឧត្តម បានបន្តថា ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Minebea Cambodia នៅរាជធានីភ្នំពេញ គឺរក្សានៅដ​ដែល ដោយបានពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។ (អានបន្ថែម)

សូមជម្រាបថា ការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារនៅឆ្នាំ២០១១ រហូតបានកើនដល់ ៦០០ លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុន បានបង្កើតការងារជូនប្រ​ជាពលរដ្ឋចំនួន ៦៩១១នាក់ និងកំពុងផលិតលើមុខសញ្ញាផលិតកម្មដូចជា ម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំ​ណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀ​គ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ​​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]