ជប៉ុនជួយកម្ពុជាកែលម្អផ្លូវប្រវែង ៥២៩គីឡូម៉ែត្រ សម្រាប់ខេត្ត៤នៅភាគពាយ័ព្យ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជាបានប្រកាសគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទដែលមានប្រវែងសរុប ៥២៩គីឡូម៉ែត្រ បន្ថែមទៀតនៅក្នុងខេត្តគោលដៅចំនួន៤ ក្នុងរយៈពេល៥ឆ្នាំ។

គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនេះនឹងអនុវត្តសម្រាប់រយៈពេល​៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់២០២៨ ដោយគ្រោងនឹងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៥២៩គីឡូម៉ែត្រ នៅខេត្តគោលដៅទាំង៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ហិរញ្ញប្បទាន របស់ JICA។

នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ក្នុងឱកាសជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារJICA ប្រចាំនៅប្រទេសកម្ពុជានាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោកស្រី Kamei Haruko បានចាត់ទុកក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូរមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ តាមរយៈការស្ដារ និងសាងសង់ផ្លូវនៅទីជនបទ ហើយJICA នឹងបន្តគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ដំណើរការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនៅកម្ពុជាទៀត។

គួរ​បញ្ជាក់ដែរថា ទីភ្នាក់ងារ JICA បានផ្តល់​ហិរញ្ញប្បទានដល់កម្ពុជាសម្រាប់​គាំទ្រគម្រោងសាងសង និងលើកកម្ពស់ប្រព័ន្ធផ្លូវថ្នល់​និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជួយពង្រឹងសមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​ ថាមពលស្អាត គាំទ្រវិស័យកសិកម្ម ​ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]