តើគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ” ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ក្នុង ន័យជួយជម្រុញហេដ្ឋារចនាសម្ព័ន្ធក្នុងការដឹកជញ្ជូន ឲ្យកាន់តែប្រើសើរប្រកបដោយចីរភាព និងកាន់តែជិត ព្រមទាំង ធ្វើឲ្យចំណង សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយកាន់តែរីកធំ គំនិតផ្តួចផ្តើមផ្តើម “ ខ្សែក្រវាត់មួយ ផ្លូវមួយ” (OBOR) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping នៃសារធារណរដ្ឋមានិតចិន។

យោង តាមប្រសាសន៍ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ២០១៧ នៅប្រទេសអូស្រ្តាលី កាលពីដើមខែវិច្ឆិកាកន្លងមកនេះ បានលើកឡើងថា “ ខ្សែក្រវាត់មួយ ផ្លូវមួយ” ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Xi Jinping មានគោលបំណងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដើម្បីតភ្ជាប់ទ្វីបអាស៊ី ជាមួយអឺរ៉ុប និងអាហ្វ្រិក តាមផ្លូវពាណិជ្ជកម្មសូត្រពីជំនាន់មុន។

ឯកឧត្តមបានបន្ថែមថា គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ជូនប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះទេ តែវានឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការលើគ្រប់វិស័យរួមមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

ជាមួយគ្នានេះ កម្ពុជាក៏បានចាត់ទុកគំនិតផ្ដួចផ្ដើមនេះ ជាយុទ្ធសាស្ត្រអភិវឌ្ឍដ៏សំខាន់សម្រាប់ពង្រីកពាណិជ្ជកម្ម និងការវិនិយោគរបស់ខ្លួនផងដែរ។ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៥ កម្ពុជា និងចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចពង្រឹងសហប្រតិបត្តិការ និងវិនិយោគលើវិស័យឧស្សាហកម្ម នៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមរយៈគំនិតផ្ដួចផ្ដើម “ ខ្សែក្រវាត់មួយ ផ្លូវមួយ” នេះ កម្ពុជាទទួលបានកិច្ចវិនិយោគ និងពាណិជ្ជកម្មសំខាន់ៗដូចជា៖

១) ការវិនិយោគរួមរវាងក្រុមហ៊ុន China Huanneng Group របស់ចិនជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ដើម្បីសាងសង់រោងចក្រវារីអគ្គសនីទំហំ ៤០០ មេហ្គាវ៉ាត់ នៅទន្លេសេសានក្រោម ដែលនឹងក្លាយជារោងចក្រវារីអគ្គិសនីធំជាងគេនៅកម្ពុជា ដោយមានទុនវិនិយោគប្រមាណ ៩០០ លានដុល្លារអាមេរិក។

២) ការវិនិយោគប្រមាណ ១,៤ ប៊ីលានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រវារីអគ្គិសនីទំហំ ២៤៦ មេហ្គាវ៉ាត់ នៅស្ទឹងតាតៃ ដែលនឹងមានសមត្ថភាពចែកចាយអគ្គិសនីចំនួន ៣០ ភាគរយនៃអគ្គិសនីត្រូវការសរុប។

៣) វិនិយោគលើគម្រោងផ្លូវចំនួន ១៦ ក្រោមតម្លៃសរុប ១,៦ ប៊ីលានដុល្លារអាមេរិក។

៤) វិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនៅទីក្រុងសៀមរាប ដែលមានតម្លៃ ៨៨០លានដុល្លារអាមេរិក។

៥) ទទួលទិញអង្ករប្រមាណ ៣០០,០០០ តោនក្នុងឆ្នាំ២០១៨។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]