តំណាងក្រុមហ៊ុនកូរ៉េចំនួន៨៣០ក្រុមហ៊ុនមកកម្ពុជាស្វែងរកកិច្ចសហការលើវិស័យសំណង់

តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិប្រមាណជាង ៨០០ ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហការលើវិស័យសំណង់រវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ តំណាងរបស់សមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅកាត់ថា ICAK បានជួបជាមួយតំណាងរបស់សមាគមអ្នកសាងសង់កម្ពុជានៅឯវិមាណកាណាឌីយ៉ា ដើម្បីពិភាក្សាលើកិច្ចសហការវវាងសមាគមទាំងពីរ។

លោក Kang Se Ki អនុប្រធានគ្រប់គ្រងទូទៅរបស់ ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗដូច Samsung និង Hyundai ជាដើម បានឲ្យដឹងថា ក្រោយពីប្រធានាធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែមេសាកន្លងមក គឺបានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យសាងសង់ និងស្ថាបត្យកម្ម នៅកម្ពុជា។

លោកក៏បានឲ្យទៀតដឹងថា បច្ចុប្បន្ន សមាជិករបស់ ICAK បានចេញទៅវិនិយោគនៅប្រទេសចំនួន១៥៣ ប្រទេស ហើយមានទំហំទុនវិនិយោគប្រមាណជា ៨ ពាន់លានដុល្លារអាមេរិក។ ហើយក្នុងនោះដែរ យោងតាមរបាយការណ៍ ENR របស់សហរដ្ឋអាមេរិក វិស័យសាងសង់ក្រៅប្រទេសរបស់កូរ៉េគឺជាប់ចំណាត់ថ្នាក់លេខ៦នៅទូទាំងពិភពលោក។

ក្នុងនោះដែរ ជំនួបរវាងតំណាងនៃសមាគមទាំងពីរខាងលើនេះ គឺដើម្បីពិភាក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ។ តាមរយៈកិច្ចសហការនេះ សមាគមទាំងពីរនឹងដើរតួជាស្ពានសម្រាប់តភ្ជាប់ក្រុមហ៊ុនសំណង់នៃប្រទេសទាំងពីរ។

គួររម្លឹកថា សមាគមអ្នកសាងសង់កម្ពុជា គឺជាបណ្តុំក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា ហើយបច្ចុប្បន្នសមាគមនេះមានសមាជិកប្រមាណជា ១៦៨ ក្រុមហ៊ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]