ត្រឹមឆ្នាំ២០២២ រដ្ឋភ្ជាប់អគ្គិសនីបានជាង ៣​,៥ លានទីតាំង ខណៈផលិតបានជាង ៤ពាន់មេហ្គាវ៉ាត់

ត្រឹមឆ្នាំ២០២២ រដ្ឋបានភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទនៅកម្ពុជាបានចំនួន ៣.៥៣៣.៩៣៥​​ទីតាំង ខណៈការផលិតសរុបបានចំនួន ៤.៤៩៥មេហ្កាវ៉ាត់។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងងចំណោមទីតាំងដែលបានភ្ជាប់ចរន្តអគ្គិសនីរួចនេះ រួមមានមាន៖

  • លំនៅឋានចំនួន ៣.២៨២.៧០៣ កន្លែង ស្មើនឹង ៨៨.៤១% នៃលំនៅឋានសរុប
  • ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាល ភ្ជាប់លើបណ្តាញសាធារណៈចំនួន ២២៣.១៣០ កន្លែង
  • ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្មធុនធំ និងធុនមធ្យមចំនួន ២១.៨៩៥កន្លែង
  • ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលប្រើប្រាស់ថ្លៃអគ្គិសនីតាមពេលវេលាចំនួន ៣២កន្លែង
  • និងមានទីតាំងដែលជាសាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យនៅជនបទចំនួន ៦.១៧៥កន្លែង ។

ទន្ទឹមនឹងនេះ សម្រាប់ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល ផ្ទះជួល និងតូបលក់ដូរក្នុងផ្សារ អគ្គិសនីកម្ពុជាបានភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន ៣៤៨.៥៧៧ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានចំនួន ៦៥ផ្សារ ស្មើនឹង ៣០. ២២០ តូប។

ចំពោះតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន ១៣.៧៣២ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានចំនួន ២៤៧ផ្សារ ស្មើនឹង ២៣.៣១៦តូប។

ដោយឡែក តឹ្រមឆ្នាំ២០២២ រដ្ឋផលិតថាមពលអគ្គិសនីបាន ៤.៤៩៥មេហ្កាវ៉ាត់ ដោយប្រើប្រាស់អស់ចំនួន ១៥. ៤៥៥លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០២២ ខណៈប្រើអស់ ៦៨៨លានគីឡូវ៉ាត់ម៉ោងពីប្រភពអគ្គិសនីពន្លឺព្រះអាទិត្យ។

មកទល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនីបានចំនួន ៩៩.៨៨%​ នៃចំនួនភូមិសរុបទូទាំងប្រទេស។  រីឯការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមបានចំនួន ០.៧៤%​ ទៀត ដែលធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួចកើនដល់ ៩៨.២៧%​ គិតត្រឹមចុងឆ្នាំ២០២២​កន្លងទៅនេះ។

សម្រាប់ឆ្នាំ២០២៣ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាព​ពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ១៥៧ភូមិ ទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៣ អាចសល់ភូមិត្រឹមតែ ៨៨ទៀតប៉ុណ្ណោះ ស្មើនឹង ០,៦២% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]