ថៃគ្រោងសហការជាមួយ​កម្ពុជា ​ដើម្បីទប់ទល់​នឹង​បញ្ហា​ផ្សែងអ័ព្ទនៅតំបន់ឆ្លងដែន

ក្នុង​ចំណាត់ការ​ដ៏​សំខាន់​មួយនេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន បាន​ប្រកាស​ពី​កិច្ច​សហការ​ដែលមិន​ធ្លាប់​មាន​ពី​មុន​​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការ​បំពុល​អ័ព្ទនៅតំបន់ឆ្លង​ដែន។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ដែលនេះជាសញ្ញានៃសម្ព័ន្ធភាពរួមគ្នាប្រឆាំងនឹងផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលអ័ព្ទឆ្លងព្រំដែន នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Thaiger កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ។

តាមប្រភពដដែលបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវ ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃ។ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា (GISTDA) របស់ប្រទេសថៃនឹងរួមចំណែកផ្តល់ជូនរូបភាពពីផ្កាយរណបសំខាន់ៗ ដើម្បីជួយសម្រួលដល់ការធ្វើផែនការឆ្លើយតបរបស់ក្រុមការងារទស្សនកិច្ចសិក្សានេះ ដោយកំណត់ចំណុចក្តៅនៃភ្លើងឆេះព្រៃ និងជួយអន្តរាគមន៍រហ័ស។

“ភាពធ្ងន់ធ្ងរនៃការបំពុលកម្រិត PM2.5 នៅតាមតំបន់នានាដូចជាខេត្តស្រះកែវ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសជិតខាងរបស់យើង។ រួមគ្នាជាមួយកម្ពុជា យើងមានគោលបំណងដោះស្រាយបញ្ហាឫសគល់ និងអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព” នេះជាប្រសាសន៍របស់ ​នាយក​រដ្ឋមន្ត្រី​ស្រេ​តថា ថាវីស៊ីន

លោកនាយករដ្ឋមន្ត្រី ស្រេតថា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការសម្អាតខ្យល់ ដែលជាជំហរពង្រឹងដោយការដាក់ឱ្យប្រើប្រាស់នូវសេចក្តីព្រាងច្បាប់ស្តីពីខ្យល់អាកាសបរិសុទ្ធទៅកាន់សភាថៃ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថាជាបញ្ហាបន្ទាន់មួយ នឹងត្រូវឆ្លងកាត់ការអានលើកដំបូងរបស់ខ្លួននៅក្នុងសភាតំណាងរាស្រ្តនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការពិភាក្សាយ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ ដែលបាននាំឱ្យមានការបោះឆ្នោតអនុម័តឡើងវិញ។

“សេចក្តីព្រាងច្បាប់ស្តីពីខ្យល់បរិសុទ្ធនេះ ត្រូវបានតាក់តែងឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អង្គការជាតិ និងក្នុងស្រុក ជាមួយនឹងឧបករណ៍រដ្ឋបាលដ៏រឹងមាំ ដើម្បីទប់ស្កាត់ការបញ្ចេញភាគល្អិត និងសារធាតុពុល PM2.5 ទៅក្នុងខ្យល់”

“ច្បាប់នេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយអ័ព្ទតាមរយៈការសហការជាលក្ខណៈអន្តរជាតិ (ជាមួយកម្ពុជា) ដើម្បីកាត់បន្ថយចំហេះជីវម៉ាស់ក្នុងវិស័យកសិកម្ម ការកាត់បន្ថយការបំពុលខ្យល់ក្នុងពេលចរាចរណ៍ និងវិធីសាស្រ្តរួមបញ្ចូលគ្នាពីគ្រប់ភ្នាក់ងាររដ្ឋពាក់ព័ន្ធ”​ ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីថៃ Phacharavat Wongsuwan រាយការណ៍ដោយបាំងកកបុស្តិ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]