ធនាគារ CIMB នឹងបើកការិយាល័យកណ្តាលនៅ Exchange Square

ក្រុមហ៊ុន Hongkong Land បានប្រកាសថា ធនាគារ CIMB នឹងបើកការិយាល័យកណ្តាលថ្មីរបស់ខ្លួននៅកម្ពុជា ហើយអាគារការិយាល័យលំដាប់ A និងអគារលក់រាយថ្មីត្រូវបានគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦។

លោក Robert Garman នាយកប្រតិបត្តិនៃក្រុមហ៊ុន Hongkong Land បានលើកឡើងថា Exchange Square គឺជាការអភិវឌ្ឍប្រកបដោយគុណភាពនៅក្នុងទីតាំងដ៏លេចធ្លោមួយ និងដែលនឹងផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនដែលឈានមុខគេដូចជា ធនាគារ CIMB ដែលសម្លឹងមើលការបង្កើតការិយាល័យនៅក្នុងសង្កាត់ហិរញ្ញវត្ថុដែលកំពុងរីកចម្រើននៃរាជធានីភ្នំពេញ។

លោកបានបន្ថែមថា ភាពបត់បែននៃការរចនា និងប្លង់នៅក្នុងជាន់នីមួយៗនៃ Exchange Square មានគោលបំណង ដើម្បីបំពេញបំណងសម្រាប់កំណើននៃទំនោរការអភិវឌ្ឍពាណិជ្ជកម្មដែលមានគុណភាពអន្តរជាតិរបស់កម្ពុជា។ អចលនទ្រព្យលំដាប់ថ្នាក់ពិភពលោកថ្មីនេះ នឹងផ្តល់នូវច្រកចូលដ៏ល្អបំផុតទៅកាន់សង្កាត់ដ៏សំខាន់របស់ទីក្រុង ហើយយើងមានទំនុកចិត្តថាវានឹងក្លាយជាកាតាលីករសម្រាប់ការបង្កើនសកម្មភាពពាណិជ្ជកម្ម និងការលក់រាយនៅក្នុងតំបន់នេះផងដែរ។

លោក ប៊ុន យិន ប្រធានមន្ត្រីប្រតិបត្តិរបស់ធនាគារ CIMB បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងកំណើនអាជីវកម្មរបស់យើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារ CIMB ត្រូវការពង្រីកការិយាល័យកណ្តាលបច្ចុប្បន្នរបស់ខ្លួនដល់កម្រិតថ្មីមួយជាធនាគារដែលឈានមុខគេក្នុងតំបន់។ វាគឺជាគុណសម្បត្តិសម្រាប់ទស្សនៈរបស់ធនាគារសាជីវកម្មក្នុងការចូលទៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុន Hongkong Land ហើយវាក៏ជាអំណោយផលពីទស្សនៈនៃការកំណត់ម៉ាកដើម្បីចាប់យកនូវកន្លែងនៅក្នុង Exchange Square ដោយសារទីតាំងដ៏ល្អនៃអគារនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]