នាវាចូលកំពង់ផែកម្ពុជាទាំងអស់ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិចថ្មីនេះ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យនាវាដែលចូលកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗទៀត ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។

បើតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាផ្លូវការ ដើម្បីសម្របសម្រួលបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញា​ត​ឱ្យនាវាចូលកំពង់ផែ និងការធ្វើបែបបទនាវាជាទម្រង់អេឡិចត្រូនិច។

អនុក្រឹត្យនេះ បានកំណត់ឱ្យដឹងថា នៅពេលនាវាចូលកំពង់ផែ ម្ចាស់នាវា ឬភ្នាក់ងារ​នាវា ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ អំពីការមកដល់របស់នាវា ឬ មុននាវាចូលដល់កន្លែងបោះយុថ្កា រយៈពេល ៧២ម៉ោង ឬ ៤៨ម៉ោង ឬ២៤ម៉ោង។

បន្ថែមពីនេះ អនុក្រឹត្យនេះ បានកំណត់ឱ្យម្ចាស់នាវា ឬភ្នាក់ងារនាវា ត្រូវបំពេញពាក្យស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ ដោយត្រូវបង់កម្រៃសេវាសាធារណៈ ហើយត្រូវធ្វើឡើងឱ្យបានមុន ២៤ម៉ោង មុនពេលនាវាចូលមកដល់កំពង់ផែ។

ដោយឡែក មុននឹងនាវាចេញ ឬភ្នាក់ងារនាវា ក៏ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែអំពីការស្នើសុំនាវាចេញពីកំពង់ផែ ក្នុងរយៈពេលយ៉ាងតិច ១២ម៉ោងផងដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ដែលជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]