បច្ចុប្បន្នក្រសួងសម្រេចការដំឡើងបង្គោលទូរស័ព្ទតាមបុរីបានចំនួន៧៤ ខណៈស្ថានីយអង់តែនចំនួន១៥៧ កំពុងដំណើរការ

គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានលើកកម្ពស់កម្រិតគុណភាពសេវាទូរស័ព្ទនៅតាមបុរីនានា ក្នុងរាជធានីភ្នំពេញ ដោយការសាងសង់បង្គោលអង់តែនរួមបានចំនួន ៧៤បង្គោលហើយ ខណៈស្ថានីយអង់តែនចំនួន ១៥៧ កំពុងដំណើរការ។

នេះបើតាមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍ទាំង​ ៩ក្រុម នៅតាមបុរី ក្នុងរាជធានីភ្នំពេញក្រោមវត្តមានរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

នាឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាងសង់ “បង្គោលអង់តែនរួម” បានចំនួន ៧៤បង្គោល ដែលបង្គោលនីមួយៗអាចបំពាក់ស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុនផងដែរ។

ឯកឧត្តមបន្ត បច្ចុប្បន្ននៅតាមបុរីនានាក្នុងរាជធានីភ្នំពេញ មានស្ថានីយអង់តែនចំនួន១៥៧ ត្រូវបានដាក់ឱ្យដំណើរការរួចរាល់ហើយ ក្នុងនោះមានក្រុមហ៊ុន Cellcard ចំនួន ៣៧ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ស្ថានីយ ដែលប្រតិបត្តិករនីមួយៗបានបំពាក់ស្ថានីយអង់តែនតាមការគ្រោងទុករួចស្រេចហើយដែរ។

ចំណែកឯនៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញវិញ ឯកឧត្តមបន្ថែមថា គិតត្រឹមថ្ងៃទី ៧ ឧសភានេះ ក៏មានការសាងសង់បន្ថែម “បង្គោលអង់តែនរួម”ចំនួន ២៩៨បង្គោល ដែលមានស្ថានីយអង់តែនចំនួន៣២០ ត្រូវបានដាក់ឱ្យដំណើរការផងដែរ ក្នុងនោះមានក្រុមហ៊ុន Cellcard ចំនួន ២៥ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ស្ថានីយ ខណៈប្រតិបត្តិករនីមួយៗនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់តាមផែនការកំណត់។

យ៉ាងណាមិញ ក្នុងកិច្ចប្រជុំនោះដែរ ក្រសួងប្រៃសណីយ៍ ក៏បានណែនាំដល់ក្រុមការងារបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយត្រូវបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធើណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី​ និងទីតាំងអគារខ្ពស់ៗ​ ក្នុងការជំរុញគុណភាពសេវាឱ្យបានលឿនរហ័ស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]