បច្ចុប្បន្នខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាសសរុប ១.១៦២ កំពុងដំណើរការ

គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្មសរុបប្រមាណ ១.១៦២ក្រុមហ៊ុន បានបើកដំណើរការសកម្មភាពរបស់ខ្លួន។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសទាំង ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា និងបានគ្រប់គ្រងទិន្នន័យស្ថិតិក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្ម និងអាជីវកម្មសរុបចំនួន ៦.៤១១មូលដ្ឋាន។

លើសពីនោះ ឯកឧត្តមបន្តថា ខេត្តក៏មានរោងម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញក្នុងស្រុក និងក្រៅស្រុក ក្នុងខេត្តពោធិ៍សាត់ មានចំនួន ១០កន្លែង ឡសម្ងួតប្រមាណ ៦៣ឡ ដោយមានឈ្មូញប្រមូលទិញស្រូវមកពីតាមបណ្តាខេត្តមួយចំនួន ដើម្បីនាំចេញទៅលក់នៅប្រទេសវៀតណាមផងដែរ។

ក្រៅពីចំនួនក្រុមហ៊ុនសហគ្រាស ខេត្តពោធិ៍សាត់នៅមានអាជីវកម្មធនធានរ៉ែមានចំនួន ៤៩មូលដ្ឋាន រួមមាន៖ ខ្សាច់បូម ចំនួន ២៥មូលដ្ឋាន, ខ្សាច់បក ចំនួន ១១មូលដ្ឋាន, ដីក្រហម ដីស ចំនួន ១១មូលដ្ឋាន, ថ្មសំណង់ ចំនួន ០១ មូលដ្ឋាន និងថ្មកែវ ចំនួន ០១មូលដ្ឋានថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]