​បច្ចុប្បន្នខេ​ត្តមណ្ឌលគិរី​​ក​សា​ង​​​​ផ្លូវ​​បាន ៩៩ខ្សែ ប្រវែង​ជាង ៨៥ម៉ឺនគី​ឡូ​ម៉ែត្រ

គិតរហូតមកទល់នឹង​ម​កនេះ​ ​ ​រដ្ឋបាលខេ​ត្តមណ្ឌលគិរីមានបណ្តាញ​​​​ផ្លូវ​ក្នុង​ខេ​ត្ត​ប្រវែង​ស​រុ​បចំនួន ៨៥១.៣៧៦គី​ឡូ​ម៉ែត្រ ដែលក្នុងនោះ ផ្លូវខេត្តមានចំនួន ៨ខ្សែ ផ្លូវក្រុងចំនួន ៥៩ខ្សែ និងផ្លូវលំចំនួន ៣២ខ្សែ។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានលើកឡើងថា ប​ច្ចុប្ប​ន្ន រដ្ឋបាលខេត្ត​បាន​និ​ង​កំពុ​ង​យកចិ​ត្ដ​ទុក​ដា​ក់លើ​ការ​ជំ​រុ​ញដ​ល់​ការ​ងា​រ​កសា​ង​ជួ​សជុល ​ថែ​ទាំ​ ​ផ្លូ​វជា​តិ ​ផ្លូ​វខេ​ត្ត​និង​ប​ន្តក​សា​ង​ផ្លូវ​ខេ​ត្ត​ ផ្លូ​វ​ជ​នប​ទ​ ឱ្យមា​នគុ​ណ​ភា​ព​ខ្ពស់​ ​ក្នុង​គោល​បំ​ណង​តភ្ជា​ប់​ប​ណ្តាញ​ផ្លូ​វពី​ទីរួ​ម​ខេត្ត​ ​ទៅ​ស្រុក​ ​និង​ពីស្រុ​ក​មក​ទី​រួ​ម​ខ​ត្ត។​

ឯកឧត្តមមានប្រសាសន៍ថា «បច្ចុប្បន្ននេះ ​ពាក់​ព័ន្ធ​នឹ​ងវិ​ស័​យ​​គម​នា​គ​ម​ន៍ ​ខេ​ត្ត​​ក​សា​ង​​​​ផ្លូវ​ក្នុង​ខេ​ត្ត​បានប្រវែង​ស​រុ​ប ៨៥១.៣៧៦គី​ឡូ​ម៉ែត្រ។​ ក្នុងនោះ ផ្លូវខេត្តមានចំនួន ៨ខ្សែ ប្រវែងសរុប ៣៣០គីឡូម៉ែត្រ ផ្លូវក្រុង ៥៩ខ្សែ មានប្រវែង ៦៥គីឡូម៉ែត្រ ផ្លូវលំ ៣២ខ្សែ ប្រវែង ២៥៥គីឡូម៉ែត្រ»។

យោងតាមការបញ្ជាក់របស់អភិបាលរងខេត្ត សម្រាប់ផ្លូវជាតិ ដែលឆ្លងកាត់ខេត្តមណ្ឌលគិរី មានផ្លូវជាតិលេខ៧៦ ភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ មកកាន់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ប្រវែង ១២៧គីឡូម៉ែត្រ និងពីក្រុងសែនមនោរម្យ ទៅកាន់តាអុង ស្រុកកូនមុំ ខេត្តរតនគិរី ប្រវែង ១៧២គីឡូម៉ែត្រ។ ក្រៅពីនេះ មានផ្លូវលេខ៧៥ ភ្ជាប់ពីស្រុកកោះញ៉ែក ទៅកាន់ស្រុកចិត្របុរី ខេត្តក្រចេះ មានប្រវែងសរុប ១៥០គីឡូម៉ែត្រ។ ចំណែកផ្លូវច្រកទ្វារព្រំដែនទ្វេភាគី តភ្ជាប់តំបន់ព្រំដែនជាមួយប្រទេសវៀតណាមមានចំនួនបីខ្សែ មានប្រវែង ៨៧គីឡូម៉ែត្រ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]