បច្ចុប្បន្ន ខេត្ត៤របស់កម្ពុជាក្នុងតំបន់ត្រីកោណ មានគម្រោងវិនិយោគ ១០៥គម្រោង តម្លៃ $៣,៧ពាន់លាន

បច្ចុប្បន្ន ខេត្តទាំង៤ របស់កម្ពុជា ដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍( CLV) មានគម្រោងវិនិយោគសរុបចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់៣,៧ពាន់លានដុល្លារ។ នេះបើយោងតាមការបង្ហាញដោយអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលថ្ងៃទី០២ សីហា ២០២៤។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ ខេត្តចំនួន៤ (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) របស់កម្ពុជា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា វៀតណាម ឡាវ មានគម្រោងចំនួន ១០៥គម្រោង កំពុងប្រតិបត្តិការអភិវឌ្ឍន៍ ដោយគិតជាទឹកប្រាក់សរុបប្រមាណ ៣,៧៤៥ ពាន់លានដុល្លារ ហើយបានបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់។

លោកបណ្ឌិត បានបន្តថា ក្នុងចំណោមគម្រោងទាំង ១០៥គម្រោងនោះ ខេត្តក្រចេះ ទទួលបានគម្រោង៤២គម្រោង បង្កើតការងារជូនពលរដ្ឋជាង ៦ម៉ឺននាក់, ខេត្តស្ទឹងត្រែងមាន ១៦គម្រោង បង្កើតការងារជូនពលរដ្ឋជិត ៣ម៉ឺននាក់, ខេត្តរតនគីរីមាន ២៨គម្រោង បង្កើតការងារជាង ៤ម៉ឺននាក់ និងខេត្តមណ្ឌលគីរីមាន ១៩គម្រោង បង្កើតការងារជូនពលរដ្ឋជាង ៣ម៉ឺននាក់។

គួរបញ្ជាក់ដែរថា គម្រោងទាំង ១០៥គម្រោងនោះ គម្រោងវិនិយោគលើវិស័យកសិកម្មចំនួន ៨០គម្រោង, ឧស្សាហកម្ម ៥គម្រោង, ហេដ្ឋារចនាសម្ព័ន្ធ ១៩គម្រោង និងទេសចរណ៍ ១គម្រោង។ ជាងនេះទៅទៀតក៏ក្រុមហ៊ុនបរទេសបានចូលរួមវិនិយោគជាច្រើនផងដែរ ក្នុងនោះរួមមាន៖ វៀតណាម ៣២%, កម្ពុជា ២៦ %, ចិន ២២ %, និងផ្សេងៗទៀតដូចជា៖ អង់គ្លេស អាមេរិក សិង្ហបុរី កូរ៉េ ម៉ាឡេស៊ី អូស្ត្រាលី និងឥណ្ឌាជាដើម។នេះបើតាមការបង្ហាញបន្ថែមរបស់អ្នកជំនាញខាងលើ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]