បច្ចុប្បន្ន សហគ្រាសជិត ២ម៉ឺន បានចុះបញ្ជីនៅក្រសួងការងារ

បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១៧,១០២សហគ្រាស។ នេះបើតាមឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងកម្មវិធីសំណេះសំណាលនេះមានចំនួនសរុប៣,៧១៣នាក់ មកពីរោងចក្រ-សហគ្រាសចំនួន៣៨៤ ក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

បន្ថែមពីនេះ សហគ្រាសដែលបានចុះបញ្ជីនេះ មានកម្មករនិយោជិតចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។

ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបមានរោងចក្រចំនួន១.៣២៥ ដែលតម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង ១២,៨ពាន់លានដុល្លារ (ឆ្នាំ២០២២) មានកម្មករនិយោជិតចំនួនជាង ៨៥ម៉ឺននាក់ ធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។

ក្រៅពីនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងចំនួនសរុប ៦.០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥.៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]