បន្ទាប់ពីចិន គឺឥណ្ឌាជា​អ្នកនាំមុខ​គេបង្កើន​ថាមពល​ធ្យូងថ្ម​នៅ​អាស៊ី ខណៈ​ វៀតណាម និងឥណ្ឌូនេស៊ីប្រឹងតាមពីក្រោយ

ដោយមិនរាប់បញ្ចូលប្រទេសចិន ប្រទេសឥណ្ឌា កំពុងនាំមុខគេក្នុងការសាងសង់ស្ថានីយ ថាមពលធ្យូងថ្មថ្មីៗ ដែលមានសមត្ថភាពផលិតថាមពលសរុបដល់ ៣១,៦GW កំពុងដំណើរការនៅទូទាំងអាស៊ី ។​ បន្ទាប់ពីឥណ្ឌា គឺប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ដែលជាអ្នកផលិតថាមពលធ្យូងថ្មច្រើនណាស់ដែរ។ បើបូក ស្ថានីយ ថាមពលធ្យូងថ្ម ដែលបច្ចុប្បន្នកំពុងសាងសង់នៅក្នុងតំបន់របស់ប្រទេសទាំងបីនេះចូលគ្នា គឺមានរហូតដល់ ៦៧GW ឯណោះ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នត្រួតពិនិត្យថាមពលសកល (GEM) ចេញផ្សាយនៅក្នុងខែកក្កដា ឆ្នាំ ២០២៣។

របាយការណ៍នេះបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ឥណ្ឌា ដែលស្មើនឹង ៨៤% នៃសកម្មភាពសាងសង់សរុបនៅខាងក្រៅប្រទេសចិន ចំពេលមានការធ្លាក់ចុះជាសកលនៃគម្រោងថាមពលធ្យូងថ្មថ្មីៗនៅទូទាំងពិភពលោកក៏ដោយ។ លោក Flora Champenois ប្រធានគម្រោងសម្រាប់កម្មវិធីតាមដានថាមពលធ្យូងថ្មសកលបានគូសបញ្ជាក់ពីនិន្នាការនេះ ដោយកត់សម្គាល់ពីភាពខុសគ្នារបស់ថាមពលធ្យូងថ្ម ដែលជាប្រភពចម្បងមួយក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកថាមពលប្រកបដោយនិរន្តរភាពវិញ។

បច្ចុប្បន្ននិន្នាការការសាងសង់ថាមពលធ្យូងថ្មថ្មី  មានការថយចុះគួរឱ្យកត់សម្គាល់ ដែលនឹងឈានដល់កម្រិតយ៉ាងទាបមួយក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយ។ ស្ថាប័ន GEM រំពឹងថា ការផ្គត់ផ្គង់ធ្យូងថ្មថ្មី នឹងធ្លាក់ចុះយ៉ាងខ្លាំងដល់ ២ GWចាប់ផ្តើមពីឆ្នាំ ២០២៣ នេះទៅ (មិនរាប់បញ្ចូលប្រទេសចិន) បើធៀបនឹងពេលប៉ុន្មានឆ្នាំមុនតាំងពីឆ្នាំ ២០១៥រៀងមក ការសាងសង់ធ្យូងថ្មប្រចាំឆ្នាំ មានជាមធ្យម ១៥ GW។

ខណៈពិភពលោកកំពុងជំរុញការកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្ម ផ្ទុយទៅវិញ ប្រទេសចិន បាននិងកំពុងផ្តួចផ្តើមការសាងសង់រោងចក្រថាមពលធ្យូងថ្មដែលមានសមត្ថភាពសរុប ៣៧ GW ដែលជាតួលេខដែលអាចកើនឡើងបន្ថែមទៀត ដោយសារមិនទាន់រាប់បញ្ចូលទិន្នន័យដែលមិនទាន់សម្រេចពីត្រីមាសទី០៣និងទី០៤ ។ របាយការណ៍ខែតុលា ឆ្នាំ ២០២៣ របស់ GEM បង្ហាញថា សមត្ថភាពថាមពលធ្យូងថ្ម ១១០ GW កំពុងស្ថិតក្រោមការពិចារណាដោយគម្រោងផ្សេងៗនៅខាងក្រៅប្រទេសចិន ដែលក្នុងនោះគ្របដណ្តប់ ៨៣% នៃថាមពលធ្យូងថ្មដែលបានស្នើឡើងនៅក្នុងប្រទេសឥណ្ឌា បង់ក្លាដែស និងឥណ្ឌូនេស៊ី។

ការព្រួយបារម្ភពីបញ្ហាថាមពលធ្យូងថ្មថ្មីនេះ ត្រូវបានគេស្នើឡើងនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូល COP28 របស់អង្គការសហប្រជាជាតិ ក្នុងធ្នូនេះ ដោយបង្ហាញពីបញ្ហាប្រឈមដ៏សំខាន់នៃតុល្យភាពភាពអាស្រ័យធ្យូងថ្មជាមួយនឹងគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ជាមួយនឹងតួលេខ ៩៥% នៃរោងចក្រធ្យូងថ្មដែលកំពុងចាប់ផ្តើមសាងសង់នៅឆ្នាំនេះដោយមិនទាន់រាប់បញ្ចូលប្រទេសចិន កិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុនេះ ច្បាស់នឹងមានភាពចម្រូងចម្រាស់ខ្លាំងជុំវិញដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]