បុគ្គលម្នាក់ប្រកាសចែកដីជូនពលរដ្ឋដោយឥតគិតថ្លៃនៅកំពង់ស្ពឺ តែរដ្ឋបដិសេធមិនទទួលស្គាល់ព្រោះ…

រដ្ឋបាលស្រុកឱរ៉ាល់ប្រកាសមិនទទួលស្គាល់ការចែកដីជូនពលរដ្ឋដោយលោក ជួន គន្ធា ខណៈដីនេះជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃនៅខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២៤។

ការប្រកាសភ្លាមៗនេះ ធ្វើឡើងក្រោយទំព័រហ្វេកប៊ុកផេកឈ្មោះ KH Plus News បានឡាយផ្ទាល់អំពីកិច្ចសម្ភាសន៍ជាមួយលោក ជួន គន្ធា ទាក់ទងនឹងការចែកដីនៅក្នុងស្រុកឱរ៉ាល់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែមេសានេះ ដែលក្នុងមួយឡូតិ៍មានទំហំ ១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ មានទីតាំងនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចសម្ភាសន៍ខាងលើនេះ លោក ជួន គន្ធា បានលើកឡើងថា ដីដែលគាត់ចែកនេះ ជាដីរបស់គាត់ស្របច្បាប់ ១០០% មានចំនួន ៦០០០ឡូតិ៍។

លោកបានបន្ថែមថា ក្នុងមួយគ្រួសារ អាចទទួលបានក្រោម ១០ឡូតិ៍ និងត្រូវបង់សេវារដ្ឋបាលចំនួន ៤៥០ដុល្លារតែប៉ុណ្ណោះ ដោយទទួលបានប្លង់ភ្លាមៗ និងដាំបង្គោលដីបានភ្លាមៗផងដែរ។

លោកបន្តទៀតថា លោកបានសាងសង់ផ្លូវចូលទីតាំងដីទំហំ ១៥ម៉ែត្រ មានប្រវែង ៤គីឡូម៉ែត្រ និងគ្រោងសង់ផ្លូវប្រវែង ៣គីឡូម៉ែត្រលើទីតាំងដីទំហំ ៤២០ហិកតា។

លើសពីនេះ លោកក៏បានបង្ហាញឯកសារដីដែលលោកបានទិញ និងស្នាមមេដៃលក់-ទិញត្រឹមត្រូវ ព្រមទាំងមានប្រថាប់ត្រាពីមេធាវី នៅក្នុងកិច្ចសម្ភាសន៍នោះថែមទៀតផង។

ភ្លាមៗនោះ រដ្ឋបាលស្រុកឱរ៉ាល់ បានបដិសេធមិនទទួលស្គាល់ឡើយ ព្រោះដីដែលបានអះអាងដោយបុគ្គល ជួន គន្ធានោះ គឺជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាចកាប់ឆ្ការ ទន្ទ្រាន ឬឈូសឆាយលើដីនោះបានឡើយ។

អាជ្ញាធរស្រុក បានបន្ថែមថា បើរដ្ឋចែកដីជូនប្រជាពលរដ្ឋក្រីក្រមែន គឺត្រូវអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ចដែលមិនតម្រូវឱ្យប្រជាពលរដ្ឋក្រីក្របង់ប្រាក់អ្វីនោះទេ។

រដ្ឋបាលស្រុក បានអំពាវនាវដល់សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្រ​បច្បាប់ ជៀសវាងការទិញ-លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពា​រ​ធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ និងបើមានចម្ងល់សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៧ ៧​ ៥៥០ ៤៧៧ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]