បុរី ប៉េង ហួត នៅតែផ្ដល់ជូនប្រូម៉ូសិនចំណេញដល់អតិថិជនដើម្បីបានផ្ទះក្នុងក្ដីស្រមៃ

ក្នុងខែមីនា ឆ្នាំ២០២៣នេះ បុរី ប៉េង ហួត មានផ្ដល់ជូនការទិញផ្ទះជាមួយគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល រួមជាមួយការចំណេញរហូតដល់ ៨% ភ្លាមៗ។ បន្ថែមពីនេះ អតិថិជនក៏អាចបង់រំលស់ជាមួយធនាគារដៃគូដោយអត្រាការប្រាក់ចាប់ពី ៤.៦៩% ឡើងទៅតែប៉ុណ្ណោះ។

សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះដ៏ប្រណីត គុណភាពសំណង់រឹងមាំ ថែមទាំងការរស់នៅក្នុងមជ្ឈដ្ឋាននៃសហគមន៍បែបទំនើបចម្រុះ ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង់ស្រស់គ្រប់ទីកន្លែង ផ្លូវជិះកង់និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិដំបូងគេក្នុងប្រទេសកម្ពុជា សួនកម្សាន្តបែបអឺរ៉ុប -ល- បុរី ប៉េង ហួត គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។

ជាមួយប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោល លោកអ្នកនឹងទទួលបានផ្ទះដ៏កក់ក្ដៅ ដែលមិនត្រឹមតែអាចរស់នៅពោរពេញដោយសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់អំពីសក្ដានុពលនាពេលអនាគត ពោលគឺទិញផ្ទះក្នុងពេលនេះ អាចមានឱកាសទទួលបានផលចំណេញទៅថ្ងៃក្រោយ។

គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិននៃការបញ្ចុះតម្លៃរហូតដល់ ៨% មានរយៈពេលត្រឹមតែដំណាច់ខែមីនា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ។ ទិញហើយដឹងតែចំណេញ!

ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ  ០៩៨/ ០១៦/ ០១៧ ៥៩៦ ៧៨៩ ឬចូលរួមតាម Telegram សូមចុចទីនេះ

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]

ទិញផ្ទះនៅបុរី ប៉េង ហួត បានកាន់តែឆាប់ ជាមួយឥណទានដ៏ពិសេសមិនធ្លាប់មានពីធនាគារចិន

នាព្រឹកថ្ងៃទី 28 ខែមីនា ឆ្នាំ 2026 ទីតាំងផ្ទះវីឡាព្រីនស […]