ប្រទេសម៉ារ៉ុកចំណាយ $១,២ពាន់លាន អភិវឌ្ឍកំពង់ផែ Dakhla ដើម្បីអាចទទួលទំនិញពីគ្រប់ទ្វីបលើពិភពលោក

កំពង់ផែខ្នាតយក្ស Dakhla Atlantic តម្លៃ $១,២ពាន់លានដុល្លារ បច្ចុប្បន្នកំពុងដំណើរការសាងសង់នៅទីក្រុង Dakhla ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសម៉ារ៉ុក  កំពុងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទ្វីបអាហ្វ្រិកខាងលិច និងតំបន់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតរបស់ពិភពលោក ដូចជាអឺរ៉ុបនិងភ្ជាប់មកទ្វីបអាស៊ីថែមទៀតផង នេះបើយោងតាម CNN ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៨ ខែ​០៥ ឆ្នាំ ២០២៤។

ច្រករបៀបពាណិជ្ជកម្មពិភពលោកដែលមានពហុមុខងារ

គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ កំពង់ផែអន្តរជាតិ Dakhla Atlantic ខ្នាតយក្សនេះ នឹងគ្របដណ្ដប់លើគម្រោងធំៗជាច្រើនទៀត ក្នុងនោះមានដូចជាការសាងសង់កំពង់ផែពាណិជ្ជកម្មសម្រាប់ស្ថានីយប្រេង កំពង់ផែសម្រាប់តែទំនិញនេសាទ និងកន្លែងផលិតកប៉ាល់ ដែលសំណង់ទាំងអស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៦៥០ ហិកតា។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវស្ពានតភ្ជាប់កំពង់ផែទៅកាន់ផ្លូវដីគោក និងផ្លូវថ្មីប្រវែង ៧ គីឡូម៉ែត្រដែលតភ្ជាប់កំពង់ផែទៅកាន់ផ្លូវជាតិដ៏សំខាន់មួយ ដែលបង្កើតឱ្យមានច្រកចេញចូលរលូនចេញពីតំបន់ Tangier នៅភាគខាងជើង ទៅកាន់ព្រំដែន Mauritania នៅភាគខាងត្បូង។

តួនាទីកំពង់ផែនេះក្នុងការតភ្ជាប់ទ្វីបនិងទ្វីប និងការជំរុញពាណិជ្ជកម្មសកល

លោកស្រី​ Nisrine Iouzzi នាយកផ្នែកសំណង់នៃកំពង់ផែ Dakhla Atlantic មានប្រសាសន៍ថា “យើងកំពុងសាងសង់ប្រព័ន្ធអេកូឡូស៊ីថ្មីនិងធំសម្បើមអស្ចារ្យមួយ(សម្រាប់ពិភពលោក)” ។ ស្ថាបត្យកម្មប្រព័ន្ធអេកូឡូស៊ីនេះ បង្ហាញពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារដ៏ទូលំទូលាយនិងសម្បូរបែប។ ជាមួយនឹងសមត្ថភាពដំណើរការទំនិញប្រចាំឆ្នាំបាន ៣៥លានតោន កំពង់ផែនេះត្រូវបានគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងមិនត្រឹមតែសេដ្ឋកិច្ចរបស់ប្រទេសម៉ារ៉ុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយប្រទេសនេះ ជាការតភ្ជាប់សមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោកផងដែរ។ លោកស្រី Iouzzi មានទស្សនវិស័យមើលឃើញវែងឆ្ងាយថា កំពង់ផែយុទ្ធសាស្ត្រដ៏សំខាន់នេះ នឹងដើរតួនាទីជាមជ្ឈមណ្ឌលសម្របសម្រួលពាណិជ្ជកម្មយ៉ាងសំខាន់រវាងទ្វីបអាហ្វ្រិកខាងលិច តំបន់មជ្ឈិមបូព៌ានៃទ្វីបអាស៊ី ទ្វីបអឺរ៉ុប(ភាគខាងត្បូង) ទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកខាងត្បូង ជាមួយនឹងតំបន់ប្រជុំកោះកាណារី។

ទីតាំងយុទ្ធសាស្ត្រ និងការវិនិយោគបរទេស

ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់កំពង់ផែ Dakhla Atlantic ផ្ទាល់តែម្តង គឹស្ថិតនៅលើឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសម៉ារ៉ុក គឺជាកត្តាសំខាន់ក្នុងភាពជោគជ័យដ៏មានសក្តានុពលរបស់គម្រោងនេះ។ ដោយសារទីតាំងយុទ្ធសាស្ត្រអំណោយផល និងចំចំណុចកណ្តាលរួមសម្រាប់ស្រូបយកទំនិញពីគ្រប់ទ្វីបទាំងអស់ ពោលគឺរាល់ទំនិញពីគ្រប់ទ្វីបទាំងអស់ត្រូវឆ្លងកាត់ចំណុចយុទ្ធសាស្ត្រនេះ ទើបធ្វើឱ្យគម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគបរទេសពីក្រុមហ៊ុនសំខាន់ៗរបស់ពិភពលោក ជាពិសេសគឺប្រភពដើមទុនមួយផ្នែកធំគឺបានមកពីមហាសេដ្ឋីក្នុងប្រទេសអារ៉ាប់រួមផងដែរ។

ផ្លូវទៅកាន់ទីផ្សាររីកចម្រើន

កំពង់ផែ Dakhla Atlantic ស្របតាមយុទ្ធសាស្ត្រកំពង់ផែជាតិរបស់ប្រទេសម៉ារ៉ុក ដែលមានបំណងធ្វើទំនើបកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់ប្រទេសនៅឆ្នាំ ២០៣០ ដើម្បីបង្កើនការចូលរួមរបស់ខ្លួននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ ខណៈពេលដែលកំពង់ផែរបស់ម៉ារ៉ុកផ្សេងទៀតដូចជា Casablanca, Tangier-Med និង Agadir ជាដើម កំពុងដំណើរការធ្វើឱ្យប្រសើរឡើង រីឯកំពង់ផែ Dakhla Atlantic ​នេះវិញ  ទទួលបានសារៈសំខាន់ជាពិសេសដោយសារតែសក្តានុពលរបស់ខ្លួនក្នុងការបើកផ្លូវពាណិជ្ជកម្មថ្មីសម្រាប់អាហ្វ្រិកខាងលិច។

“យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ថាមពលកកើតឡើងវិញ យើងនឹងក្លាយជាប្រទេសមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគដែលមានគោលបំណងទាញយកផលប្រយោជន៍ពីទីផ្សារមួយក្នុងចំណោមទីផ្សារដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក នោះគឺទីផ្សារនៅអាហ្វ្រិកខាងលិច”  ប្រសាសន៍របស់លោក Mounir Houari​ អ្នកគ្រប់គ្រងមជ្ឈមណ្ឌលវិនិយោគក្នុងតំបន់របស់ Dakhla ។

ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក ដែលមានបំណងបង្កើតទីផ្សារតែមួយសម្រាប់ទំនិញ និងសេវាកម្មនៅក្នុងទ្វីបអាហ្រ្វិក គូសបញ្ជាក់បន្ថែមអំពីសក្តានុពលនៃកំពង់ផែ Dakhla Atlantic ក្នុងការជំរុញការលើកទឹកចិត្តដល់ការកែច្នៃផលិតផលដោយប្រើវត្ថុធាតុដើមនៅលើទ្វីបផ្ទាល់។

បញ្ហាប្រឈម និងឱកាស

ខណៈពេលដែលសក្តានុពលសម្រាប់កំពង់ផែ Dakhla Atlantic គឺមានទំហំធំធេង ប៉ុន្តែការប្រឈមដ៏សំខាន់មួយ នៅតែមិនអាចចៀសបាន។ លោក Turloch Mooney ប្រធានផ្នែកវិភាគទីផ្សារកំពង់ផែនៅក្រុមហ៊ុនស្រាវជ្រាវ S&P បានព្រមានថា ភាពចលាចលជាប្រវត្តិសាស្ត្រនៅក្នុងតំបន់សាហារ៉ាខាងលិច អាចបង្កបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

លោកសង្កត់ធ្ងន់ថា “អភិបាលកិច្ចល្អ ការតភ្ជាប់ការដឹកជញ្ជូនដែលអាចទុកចិត្តបាន និងស្ថិរភាពនយោបាយ នឹងក្លាយជាកត្តាសំខាន់ក្នុងការកំណត់ភាពជោគជ័យរយៈពេលវែងរបស់កំពង់ផែដ៏សំខាន់របស់ពិភពលោកនេះ”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]