ផ្លូវអាទិភាព១ខ្សែ ពីកំពង់ឆ្នាំង ទៅកំពង់ធំ នឹងត្រូវចាប់ផ្តើមសាងសង់មុនគេ ក្នុងឆ្នាំ២០២៤នេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដាក់គម្រោងផ្លូវជាតិលេខ៥០សេ ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ទៅក្នុងគម្រោងអាទិភាពដែលត្រូវសាងសង់មុនគេក្នុងឆ្នាំ២០២៤នេះ។​

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យលើគម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលជាគម្រោងអាទិភាពត្រូវចាប់ផ្តើមសាងសង់មុនគេក្នុងឆ្នាំនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គម្រោងនេះជាគម្រោងអាទិភាព សម្រាប់ឆ្នាំ២០២៤ ដូច្នេះ សូមឯកឧត្តម ប៉េង ពោធិ៍នា តាមដានគម្រោងផ្លូវជាតិលេខ៥០សេនេះ ដើម្បីឈានទៅដល់ការបើកការដ្ឋានសាងសង់ឱ្យបានឆាប់ៗ”។

បើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ក្រសួងសាធារណការបានធ្វើលិខិតទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយ។

សូមបញ្ជាក់ថា គម្រោងផ្លូវនិងស្ពាន ពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ គឺចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកទល់នឹងផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រវែងប្រហែល ៦២គីឡូម៉ែត្រ។

គម្រោងនេះ នឹងមានស្ពានដែល តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ ៣.៣គីឡូម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]