ផ្សារទំនើបថ្មីមួយនឹងលេចឡើងក្នុងសង្កាត់ទឹកថ្លា

ផ្សារទំនើប Midtown Community Mall រំពឹងថានឹងលេចជារូបរាងឡើងនៅតាមបណ្ដោយផ្លូវ២០០៤ ឬ ផ្លូវម៉ៃដាសង្កាត់ទឹកថ្លានៅចុងឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការដ៏ខ្ពស់របស់ទីក្រុងភ្នំពេញ។

បើយោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា Midtown Community Mall ទើបតែបានចាប់ផ្តើមការដ្ឋានសាងសង់ប៉ុន្មានខែកន្លងមកនេះ ដោយក្រុមហ៊ុន Kao Cheng International Co., Ltd.។ បច្ចុប្បន្ន ការដ្ឋានស្ថិតនៅក្នុងដំណាក់កាលបុកគ្រឹះ ហើយរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។

ផ្សារទំនើប Midtown Community Mall នឹងមានកម្ពស់ ៣ ជាន់ ផ្ទៃក្រឡាប្រមាណ ៨៥០០ ម៉ែត្រការ៉េ ដែលនឹងរួមបញ្ចូលគ្នារវាងផ្សារទំនើប ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្ត។

ទន្ទឹមនឹងនេះ គម្រោងផ្សារទំនើបអ៊ីអនម៉ល២ ក៏ត្រូវបានរំពឹងថានឹងបើកដំណើរការក្នុងឆ្នាំនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]