ពិនិត្យស្ថានភាពដី តេស្ដគ្រោះធម្មជាតិ វិភាគសម្ពាធទឹក … គ្រប់យ៉ាងធ្វើបានក្នុងកម្មវិធីនេះ
គម្រោងសំណង់ជាច្រើនជុំវិញពិភពលោកបាន និងកំពុងបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងរញ្ជួយដីជាដើម ខណៈគម្រោងផ្សេងទៀតក៏ដួលរលំដោយសារគ្រឹះ និងស្ថានភាពដីក្រោមសំណង់មានស្ថេរភាព។ បញ្ហាទាំងនេះ អាចបង្ការបាន ដោយប្រើកម្មវិធីវិស្វកម្មឆ្លាតវៃ ឈ្មោះថា PLAXIS របស់ក្រុមហ៊ុន Bentley។
កម្មវិធី PLAXIS 3D គឺជាកម្មវិធីជំនាញផ្នែកភូគព្ភសាស្ត្រ ដែលជួយអ្នកវិភាគបញ្ហាភូមិសាស្ដ្រ ស្មុគស្មាញសម្រាប់គម្រោងធំៗ។ កម្មវិធីអាចវិភាគគ្រប់យ៉ាងពិសេស ស្ថានពីផ្ទៃដី ស្ថានភាពក្រោមដី គ្រឹះ តំបន់ដីសើមលិចទឹក ទំនប់ និងស្ថានភាពរូងក្រោមដីជាដើម។
លើសពីនេះ វាក៏អាចវិភាគបង្កើតសេណារីយ៉ូនានា ដូចជាឧទាហរណ៍ថាបើមានការរញ្ជួយដី ឬទឹកជំនន់ ឬសម្ពាធទឹកលើសកម្រិត គម្រោងរបស់អ្នកនឹងទៅជាយ៉ាងណា ហើយអ្នកត្រូវធ្វើដូចម្ដេចដើម្បីបង្ការ។
លទ្ធផលការវិភាគទាំងអស់ នឹងត្រូវបង្ហាញជាគំរូ 3D ព័ន្ធបែបរស់រវើកដូចពិតៗជាក់ស្ដែង។ លើសពីការវិភាគរកបញ្ហា កម្មវិធីនេះក៏ប្រើទិន្នន័យវៃឆ្លាតរបស់ខ្លួន ជួយផ្ដល់ជាដំណោះស្រាយផងដែរ។
គម្រោងជាច្រើននៅលើពិភពលោកបានប្រើប្រាស់កម្មវិធី ដើម្បីសន្សំថវិកាគម្រោងរាប់លានដុល្លារ ខណៈកាត់បន្ថយពេលសាងសង់ បង្កើនគុណភាព និងជំរុញភាពធន់នៃគម្រោងផងដែរ។ ខាងក្រោមនេះជាឧទាហរណ៍ជាក់ស្តែងមួយចំនួននៃការអនុវត្តកម្មវិធី PLAXIS៖
ជួយពិសោធន៏ការរញ្ជួយដីបីដង នៅ Fukushima ប្រទេសជប៉ុន
បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមីឆ្នាំ ២០១១ នៅ Fukushima ជប៉ុនបានខិតខំប្រឹងប្រែងសាងសង់រោងចក្រថ្មីឡើងវិញនៅលើដីល្បាប់ (silty ground)។ ជាធម្មតា វិស្វករមានការលំបាកក្នុងការពិសោធន៏ស្ថានភាពដីល្បាប់នេះ ពិសេសក្នុងភូមិសាស្ដ្រដែលមានការរញ្ជួយដីច្រើនទៀតនោះ ពោលគឺត្រូវចំណាយថវិកាច្រើនណាស់ដើម្បីតេស្ដ។
ប៉ុន្តែដោយប្រើ PLAXIS 3D និងទិន្នន័យរញ្ជួយដីពីឧបករណ៍ចាប់សញ្ញានៅក្បែរនោះ វិស្វករបានពិសោធន៏ដំណើរការសាងសង់រោងចក្រនេះក្នុងសេណារីយ៉ូដែលមានការរញ្ជួយដីទាំងបីដង។ កម្មវិធីក៏ជួយវិភាគ ពីភាពរាវនៃដី (liquefaction) ដែលអាចនឹងកើតឡើង ខណៈមានការរញ្ជួយដីផងដែរ។ កត្តានេះ បានធ្វើឱ្យវិស្វករយល់ និងសម្របគម្រោងសំណង់ឱ្យធន់និងភូមិសាស្ដ្រនោះ។
រកដំណោះស្រាយ ដើម្បីសង់ខ្សែរថភ្លើងក្រោមដីនៅ Madrid នៅចំណុចដែលចង្អៀតខ្លាំង បញ្ហាប្រឈមដ៏ធំបំផុតនៃគម្រោងសង់ខ្សែរថភ្លើងក្រោមដីនៅ Madrid គឺការឆ្លងកាត់ចំណុចក្រោមដីដែលភ្ជាប់ Metro Line 8 និងចិញ្ចើមផ្លូវនៃផ្លូវហាយវេ M-11។ ចន្លោះទំនេរនៅត្រង់នោះ គឺ តូចចង្អៀតបំផុតគឺត្រឹមតែ ៣ ម៉ែត្រប៉ុណ្ណោះ ដែលបង្កហានិភ័យដល់ស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។
ប៉ុន្តែ កម្មវិធី PLAXIS 3D បានជួយបង្កើតគំរូអន្តរកម្មរវាងដី និងរចនាសម្ព័ន្ធដ៏ទំនើប។ ការវិភាគរបស់ PLAXIS បានបង្ហាញថា ផ្លូវរូងក្រោមដី គឺអាចសង់បានដោយសុវត្ថិភាព តាមរយៈការជីករូងក្នុងផ្នែកខ្លីៗ ត្រឹម ១,២៥ ម៉ែត្រប៉ុណ្ណោះ ដោយមិនប៉ះពាល់ចលនារបស់ដី និងហេដ្ឋារចនាសម្ព័ន្ធនៅក្បែរនោះទេ។ ការពិសោធន៏បែបឆ្លាតវៃនេះ ជួយសន្សំពេលបើធៀបនឹងការតេស្តបែបធម្មតាដល់ទៅ ៤០០ ដំណាក់កាល។
វិស្វករបានប្រើប្រាស់ Plaxis 3D សម្រាប់ការធ្វើគំរូដី និងការធ្វើផែនការរចនាសម្ព័ន្ធសម្រាប់គម្រោងរថភ្លើងក្រោមដីខ្សែទី 5 នៅទីក្រុងម៉ាឌ្រីដ។
ការតភ្ជាប់ផ្លូវក្រោមសមុទ្រដែលជ្រៅបំផុតរបស់ហុងកុង
ផ្លូវរូងក្រោមដី Tuen Mun-Chek Lap Kok Link Tunnel តម្លៃ ២,៣៣ ពាន់លានដុល្លារអាមេរិក គឺជាផ្លូវរូងក្រោមដីក្រោមសមុទ្រប្រវែង ៥ គីឡូម៉ែត្រ ដែលជ្រៅបំផុត និងវែងបំផុតរបស់ទីក្រុងហុងកុង។ ក្រុមហ៊ុន Golder Associates បានប្រឈមមុខនឹងស្ថានភាពភូមិបច្ចេកទេសដ៏ស្មុគស្មាញ រួមមាន ដីល្បាប់បាតសមុទ្រ ដីខ្សាច់ក្រាស់ និងសម្ពាធទឹកខ្ពស់។
ក្រុមហ៊ុន Golder Associates បានប្រើប្រាស់ PLAXIS 3D ដើម្បីបង្កើនប្រសិទ្ធភាពផ្លូវរូងក្រោមដី។ នេះបានជួយកាត់បន្ថយចំនួនបង្គោលគ្រឹះ (barrettes) ដែលត្រូវការដល់ ៥២ ដើម ខណៈពេលដែលកាត់បន្ថយប្រវែងបង្គោលចំនួន ៤៦ ដើមផ្សេងទៀតជាមធ្យម ២,៨ ម៉ែត្រ។ ប្រសិទ្ធភាពទាំងនេះបានសន្សំបថវិកាបាន ១៦ លានដុល្លារអាមេរិក កាត់បន្ថយពេលវេលាសាងសង់បាន២ ខែ និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប្រមាណ ១ ៥០០ តោន។
ច្រកចូលទៅកាន់ផ្លូវរូងក្រោមដី Tuen Mun-Chek Lap Kok។ រូបភាព៖ Wikimedia Commons
គម្រោង Marina Bay Sands ប្រទេសសិង្ហបុរី
ការអភិវឌ្ឍន៍គម្រោង Marina Bay Sands របស់សិង្ហបុរីទាមទារឱ្យមានការជីកកកាយក្រោមដីដ៏ធំ និងជ្រៅបំផុតមួយរបស់ប្រទេសនេះ។ គម្រោងត្រូវការជីកទៅក្រោមដីរហូតដល់ ១៨ ម៉ែត្រនៅក្នុងដីឥដ្ឋសមុទ្រទន់។ តំបន់ហានិភ័យគឺស្ពាន Benjamin Sheares ដែលជាស្ពានវែងបំផុតរបស់សិង្ហបុរី ដែលគ្រឹះរបស់វាស្ថិតនៅជិតគែមនៃការអភិវឌ្ឍន៍។ ការជីកកកាយនេះអាចនឹងបង្កហានិភ័យធ្ងន់ធ្ងរនៃចលនាដី និងស្ពាននោះ។
Marina Bay Sands សឹង្ហបុរី
វិស្វករបានប្រើ PLAXIS 2D ដើម្បីវាយតម្លៃ និងគ្រប់គ្រងហានិភ័យនេះ ដោយពិសោធន៏អន្តរកម្មរវាងដី និងរចនាសម្ព័ន្ធរវាងប្រព័ន្ធទ្រទ្រង់ការជីកកកាយ និងដីជុំវិញ ដោយផ្តោតលើគ្រឹះស្ពាន។ ការវិភាគបានបង្ហាញថា ចលនាដីខាងក្រោយពីការជីកកកាយជ្រៅ គឺស្ថិតក្នុងកម្រិតសុវត្ថិភាពសម្រាប់ការតភ្ជាប់រចនាសម្ព័ន្ធថេររបស់ស្ពាន។
- Video Advertisement -