ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា ត្រឡប់មកអង្រួនទីផ្សារវិញហើយនៅចុងឆ្នាំ ២០២២ នេះ

ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា នឹងត្រឡប់មកបង្ហាញវត្តមានវិញហើយ នៅចុងឆ្នាំ ២០២២ នេះ នៅឯសាលពិព័រណ៍កោះពេជ្រ ក្រោយផ្អាកកាលពីឆ្នាំ២០២០ និងប្រារព្ធតាមអនឡាញនៅឆ្នាំ ២០២១។

ការត្រឡប់វិញនេះ គឺជាការមកជួយអង្រួនទីផ្សារសំណង់ និងអចលនទ្រព្យ ឱ្យងើបមកមានសន្ទុះឡើងវិញ ក្រោយស្ងប់ស្ងាត់ជាង ២ ឆ្នាំ។

ពិព័រណ៍នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ទី ៣ ខែ ធ្នូ ដែលនឹងមានសរុបជាង ៣០០ ស្ដង់ ដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល រៀបចំឡើងដោយក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេស។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានឱ្យដឹងថា ការត្រឡប់មករៀបចំកម្មវិធីជាថ្មីវិញនេះ គឺជាការជួយឱ្យម្ចាស់អាជីវកម្ម នឹងអតិថិជនអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ។

លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិក និងម្ចាស់ក្រុមហ៊ុនទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។

ចំណុចពិសេសនៃពិព័រណ៍សំណង់ឆ្នាំ ២០២២ នេះគឺ ក្រៅពីការដាក់បង្ហាញផលិតផល មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងមកធ្វើបទបង្ហាញអប់រំអំពីច្បាប់ និងបទបញ្ញតិសំណង់ថ្មីៗ ដល់អ្នកចូលរួមផងដែរ។

ពិព័រណ៍នេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងសន្ធឹកសន្ធាប់ពីក្រុមហ៊ុនអន្តរជាតិ ពិសេសក្រុមហ៊ុនចិនដែលក៏គ្រោងនឹងមកដាក់បង្ហាញបច្ចេកវិទ្យា និងផលិតផលទំនើបៗចុងក្រោយបង្អស់របស់ខ្លួននៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម ឬ កក់ស្តង់ សូមទាក់ទង កញ្ញាម៉ាណា លេខទូរសព្ទ +855-60-888 944 ឬអ៊ីម៉ែល expo@construction-property.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]