ពិភពលោកត្រូវការថវិកាយ៉ាងតិច ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីការពារជីវៈចម្រុះសកល

រដ្ឋទាំង១៩៦ជាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ បានឯកភាពក្នុងការគៀងគរថវិកាយ៉ាងតិចចំនួន  ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំពីគ្រប់ប្រភពទាំងវិស័យរដ្ឋ និងឯកជន ដើម្បីការពារជីវៈចម្រុះសកល។ នេះបើតាមសន្និសីទកំពូលសហប្រជាជាតិស្តីពីជីវៈចម្រុះ នៅថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។

រដ្ឋជាភាគី បានឯកភាពលើការបង្កើនលំហូរហិរញ្ញវត្ថុអន្តរជាតិពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ជាពិសេស ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកោះតូចៗ យ៉ាងតិចឱ្យបាន ២០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥ និងយ៉ាងតិច ៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០។

ថវិកាដែលគៀងគរទាំងនេះ នឹងយកទៅអនុវត្តលើក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ (Kunming​-Montreal Global Biodiversity Framework) ដែលបានអនុម័តសន្និសីទកំពូលខាងលើ និងមានគោលដៅធំៗចំនួន៤ និងចំណុចដៅចំនួន ២៣ ដែលរដ្ឋជាភាគីចំនួន ១៩៦ប្រទេសនៃអនុសញ្ញានេះ ត្រូវអនុវត្ត និងសម្រេច​ឱ្យបានត្រឹមឆ្នាំ២០៣០។

បន្ថែមពីនេះ រដ្ឋភាគីទាំងអស់ ត្រូវខិតខំប្រឹងប្រែងកម្រិតសកល ដើម្បីការពារតំបន់ដីគោក ផ្ទៃទឹកសាប តំបន់ឆ្នេរសមុទ្រ និងមហាសមុទ្រចំនួន៣០% នៅលើពិភពលោក ត្រឹមឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះ តំបន់ដីគោកត្រឹមតែ ១៧% និងតំបន់សមុទ្រត្រឹមតែ ១០% ប៉ុណ្ណោះត្រូវបានការពារ។

ចំពោះភាគីកម្ពុជាវិញ ក៏នឹងរៀបចំធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះរបស់ខ្លួន (NBSAP) ដើម្បីកំណត់នូវអាទិភាពរបស់ខ្លួន និងបន្ស៊ីសកម្មភាពនានាដែលត្រូវអនុវត្តឱ្យស្របទៅនឹងក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ សំដៅសម្រេចបាន តាមគោលដៅនិងចំណុចដៅជាសកលដែលបានឯកភាពគ្នាត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។

ដោយឡែក ក្រៅពីការពារជីវៈចម្រុះ កម្ពុជាត្រូវការហិរញ្ញប្បទានប្រមាណ ៥០០លានដុល្លារ រហូតដល់ជិត ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នំា នៅឆ្នំា២០៥០ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តមួយចំនួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]